តុលាការចេញដីកាបង្គាប់ឲ្យឃុំខ្លួន មន្រ្តីយោធាពាក់ស័ក្តិ៥ ដែលផ្ទុះអាវុធបណ្តាលឲ្យ អ្នកបើករថយន្តតាក់ស៊ីរងរបួសធ្ងន់
(ភ្នំពេញ)៖ លោក ប៊ុន ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន មន្ដ្រីយោធាពាក់ស័ក្ដិ៥ បម្រើការនៅអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន។ នេះបើតាមមន្ដ្រីតុលាការ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំតុលាការនៅល្ងាចថ្ងៃនេះ។
មន្ដ្រីតុលាការបានបញ្ជាក់ថា លោក ងិន ពេជ ជាតំណាងអយ្យការបានបើកការស៊ើបសួរ និងចោទប្រកាន់លើ ឈ្មោះ ប៉ែន សាយវ័ន្ត អាយុ៣៤ឆ្នាំ មុខរបរយោធា មានឋានន្តរស័ក្តិ វរសេនីយ៍ឯក (ស័ក្តិ៥) បម្រើការងារនៅអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស នៃក្រសួងការពារជាតិ ពីបទប្រើប្រាស់អាវុធខុសច្បាប់ និងបទ ហិង្សាដោយអចេតនា លើជនរងគ្រោះ មានឈ្មោះ ជុំ គា អាយុ៤៨ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ប្រព្រឹត្តកាលពីវេលាទាបភ្លឺថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចម្តុំមុខអតីតរោងកុនអង្គរ ខណ្ឌ៧មករា។

របាយការណ៍របស់នគរបាលបានបញ្ជាក់ថា កាលពីវេលាទៀបភ្លឺថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ខណៈជនសង្ស័យបានចេញពីផឹកស៊ីនៅក្លឹបកាហ្សា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បានហៅរថយន្តតាក់ស៊ី របស់ជនរងគ្រោះជិះទៅផ្ទះនៅម្តុំស្ពានដែកចំការដូង។ លុះជិះដល់ចំណុចកើតហេតុ ម្តុំមុខអតីតរោងកុនអង្គរខណ្ឌ៧មករា ជនសង្ស័យបានដកកាំភ្លើងខ្លី ម៉ាកប្រាហាបណ្តាលឲ្យផ្ទុះ១គ្រាប់ ចំជនរងគ្រោះត្រូវចង្កេះខាងស្ដាំ បណ្ដាលឲ្យជនរងគ្រោះរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។

ក្រោយបាញ់ជនរងគ្រោះរួច ជនសង្ស័យបានចុះពីរថយន្តរត់គេចខ្លួន ចូលទៅពួននៅជណ្តើរលេខ៦៨ ជាន់ទី២ ផ្លូវ១៦៤ ភូមិ១ សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួន បានភ្លាមៗតែម្តង ដោយដកហូតបានកាំភ្លើងខ្លីម៉ាកប្រាហា លេខ៥១៨៣៦២ មានបង់មួយ និងគ្រាប់ចំនួន៧គ្រាប់។

សូមបញ្ជាក់ថា គេមិនទាន់ភ្លេចឡើយ នៅព្រឹត្តិករណ៍បាញ់ប្រហារមនុស្សឱ្យរងរបួស នៅក្នុងវង់ផឹកស៊ីរបស់លោកមេធាវី អ៊ិត ពិសិដ្ឋរង្សី ក្បែរភូមិគ្រឹះនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងទឹកដីខណ្ឌ៧មករា កាលពីចុងឆ្នាំ២០១៧ តែពេលថ្មីៗនេះ លោកមេធាវី មានកាំភ្លើងប្រើរូបនេះ ត្រូវបានសាលាឧទ្ធរណ៍ ដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន៕
ប្រភព៖ freshnews
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា