រដ្ឋាភិបាលចោទអាល្លឺម៉ង់ថាមើលស្រាលប្រព័ន្ធច្បាប់កម្ពុជាករណីផ្អាកទិដ្ឋាការ
លោកស្រី Angela Merkel ខាងឆ្វេង និង លោក ហ៊ុន សែន ខាងស្តាំ
រដ្ឋាភិបាលកម្ពុជា បានបង្ហាញការសោកស្តាយ លាយឡំនិងរិះគន់ថា ការដែលអាល្លឺម៉ង់សម្រេចផ្អាកផ្តល់ទិដ្ឋាការ តាមលក្ខខណ្ឌពិសេស ដោយសារតែការវិវត្តនយោបាយថ្មីៗនេះថា ជាការមើលស្រាលដល់ប្រព័ន្ធច្បាប់នៅកម្ពុជា។
ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងតាមរយៈសេចក្តីថ្លែងការណ៍មួយថា ស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា កាលពីថ្ងៃទី២១ខែកុម្ភៈ បានជូនដំណឹងស្តីពីការផ្អាកផ្តល់ទិដ្ឋាការតាមលក្ខខណ្ឌពិសេសចំពោះមន្ត្រីកម្ពុជា។
ក្រសួងថា ខ្លួនមានការសោកស្តាយ ការសម្រេចចិត្តរបស់អាល្លឺម៉ងនេះ ជាការមើលស្រាលទាំងស្រុងដល់ឯករាជ្យភាពនៃប្រព័ន្ធច្បាប់ និងតុលាការរបស់កម្ពុជា។
លោកស្រី Angela Merkel ខាងឆ្វេង និង លោក ហ៊ុន សែន ខាងស្តាំ
ក្រសួងការបរទេសកម្ពុជា ថា «ប្រតិកម្មរបស់អាល្លឺម៉ង់ចំពោះការវិវត្តផ្នែកនយោបាយថ្មីៗនៅកម្ពុជា គ្មានភាពស្មោះត្រង់ និងមានស្តង់ដារពីរ បើពិនិត្យទៅលើប្រតិកម្មខុសគ្នា របស់អាល្លឺម៉ង់ចំពោះប្រទេសផ្សេងៗពាក់ព័ន្ធនឹងបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស»។
កាលពីពាក់កណ្តាលខែវិច្ឆិកាឆ្នាំមុន តុលាការកំពូលរបស់កម្ពុជា បានប្រកាស រំលាយ គណបក្សសង្គ្រោះជាតិ តាមបណ្តឹងរបស់រដ្ឋាភិបាល តែចំណាត់ការនេះ ជំរុញឲ្យសហរដ្ឋអាមេរិក និងសហភាពអឺរុបនាំមុខគេ គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដល់រដ្ឋាភិបាលកម្ពុជាបើមិនធ្វើឲ្យស្ថានការណ៍វិលទៅរកស្ថានភាពដើមវិញ ធានាភាពត្រឹមត្រូវនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាពេលខាងមុខ។
ក្រសួងការបរទេសអាល្លឺម៉ង់ បានប្រាប់វិទ្យុបារាំងថា រដ្ឋាភិបាលអាល្លឺម៉ង់ សម្រេចផ្អាកការផ្តល់ទិដ្ឋាការពិសេស សម្រាប់ដំណើរកម្សាន្តឯកជន ដល់សមាជិករដ្ឋាភិបាលកម្ពុជា ដោយក្នុងនោះ រួមមានលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងក្រុមគ្រួសារផងដែរ ដើម្បីឆ្លើយតបទៅនឹងវិធានការរបស់រដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ហើយថា រដ្ឋាភិបាលអាល្លឺម៉ង់ ក៏បាននឹងកំពុងជំរុញឲ្យសហភាពអឺរុប ឲ្យមានចំណាត់ការណាមួយមកលើរដ្ឋាភិបាលកម្ពុជាផងដែរ។
អ្នកវិភាគនយោបាយ លោកបណ្ឌិត មាស នី វិភាគ របត់នយោបាយនៅកម្ពុជាមួយរយៈចុងក្រោយនេះ ត្រូវបានគេមើលឃើញថា បានដើរចេញពីគន្លងប្រជាធិបតេយ្យ បើទោះបីរដ្ឋាភិបាលខំប្រឹងការពារនិងពន្យល់យ៉ាងណាក៏ដោយ។ លោកថា បើរដ្ឋាភិបាលនៅតែប្រកាន់ជំហរតឹង កម្ពុជាជាអ្នកខាតបង់។
លោកថា៖ «រដ្ឋាភិបាលគាត់ខំអះអាងសម្រួលពាក្យពេចន៍យ៉ាងម៉េចក៏ដោយ អាទង្វើទាំងអសហ្នឹងបានបង្ហាញថាវាដើផ្ទុយពីការគោរពលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស។ ខ្ញុំគិតថាប្រទេសអាល្លឺម៉ង់ជាប្រទេសទី២ ឬទី៣ហើយដែរ ដែលបានបង្ហាញប្រតិកម្មជាក់ស្តែងផងដែរ បើតាមយើងស្តាប់ទៅប្រទេសអូស្ត្រាលីអីក៏នឹងអាចដើរតាមផងដែរនេះជាការព្រួយបារម្ភ មួយដែរ បើសិនជាស្ថានការណ៍នយោបាយមិនប្រសើរទេ យើងចេះតែឭពាក្យអាក្រក់ៗពីអន្តរជាតិមកកាន់តែច្រើនឡើង ហើយកិត្តិយសរបស់យើងក៏ចេះតែធ្លាក់ ហើយប្រទេសយើងវានៅតែក្រជាងគេដដែល»។
ទោះជាយ៉ាងណាក្រសួងការបរទេសកម្ពុជា អះអាងក្នុងសេចក្តីថ្លែងការណ៍ថា បើទោះបីជាមានការសម្រេចចិត្តបែបនេះក៏ដោយ ក៏កម្ពុជានៅតែតាំងចិត្តឥតងាករេ ក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដោយអនុលោមតាមរដ្ឋធម្មនុញ្ញ របស់កម្ពុជា ក្នុងការពង្រឹងនីតិរដ្ឋ និងរៀបចំការបោះឆ្នោតសភានៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ខាងមុខ ដោយសេរី យុត្តិធម៌ និងមានរបៀបរៀបរយ៕
ប្រភព៖ vod
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា