ព្រះរាជអាជ្ញា និងអាជ្ញាធរខណ្ឌចំការមន ចុះបិទទីតាំងខារ៉ាអូខេ «Coloso» ក្រោយបែកធ្លាយវីដេអូនារីបម្រើការរាំស្រាត
(ភ្នំពេញ)៖ ក្រោយបែកធ្លាយវីដេអូនារីបម្រើ នៅក្នុងខារ៉ាអូខេ កូឡូសូ «Coloso» រាំស្រាតដ៏ស្រើបស្រាល ព្រះរាជអាជ្ញា និងអាជ្ញាធរខណ្ឌចំការមន នៅយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចុះបិទតាំងខារ៉ាអូខេនោះ។ នេះបើតាមលោក ព្រុំ សំខាន់ អភិបាលខណ្ឌចំការមន បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

លោកអភិបាលខណ្ឌ បានបញ្ជាក់ថា ប្រតិបត្តិការនេះ កម្លាំងចម្រុះរដ្ឋបាលខណ្ឌចំការមនដឹងនាំដោយលោកស្រី កែវ សុគន្ធា ព្រះរាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និងលោកស្រី គឹម វណ្ណា ប្រធានការិយាល័យទេសចរណ៍រាជធានីភ្នំពេញ បានចុះមកពិនិត្យទីតាំងខារ៉ាអូខេ កូឡូសូ ដែលស្ថិតនៅផ្លូវ៣៦០ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ដែលមានការរាំអាស់អាភាស។

បើតាមលោក ព្រុំ សំខាន់ ក្រោយពីបានចុះពិនិត្យសួរនាំ និងធ្វើកំណត់ហេតុចូលរួមជាមួយក្រុមការងារចម្រុះរួចហើយ លោកស្រីព្រះរាជអាជ្ញារង បានសម្រេចបិទបន្ទប់ខារ៉ាអូខេ ចំនួន៣៤បន្ទប់ ចាប់ពីម៉ោង២៣៖០០យប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ជាបណ្តោះអាសន្ន ហើយក្រុមការងារបានបញ្ចប់ការងារ ដោយបានបិទកំណត់ហេតុនៅនឹងបន្ទប់ខារ៉ាអូនខេ ចំនួន៣៤បន្ទប់នេះ ដោយបញ្ចប់នៅវេលាម៉ោង០១៖៣០នាទីយប់ឈានចូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨។

សូមរំលឹកថា កាលពីថ្ងៃទី២១ ខែកុម្ភៈកន្លងទៅនេះ វីដេអូឃ្លឹបបង្ហាញពីការរាំស្រាត បែបអាសអាភាស មួយត្រូវបានគេចែកចាយ តាមរយៈបណ្តាញសង្គម ហើយវីដេអូនោះ គេទម្លាយឲ្យដឹងថា នៅក្នុងបន្ទប់ខារ៉ាអូខេ កូឡូសូ «Coloso» ដែលថតដោយភ្ញៀវក្នុងបន្ទប់១ នៃខារ៉ាអូខេ៕








ប្រភព៖ freshnews
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា