ងងឹតមុខឈឹង! ឡានជាង ១ម៉ឺនគ្រឿង ស្ទះសាឡាងនៅចិន ក្រោយបុណ្យចូលឆ្នាំ (មានវីឌីអូ)
ពិធីបុណ្យចូលឆ្នាំចិនទើបតែបានកន្លងផុតទៅកាលពីពេលថ្មីៗនេះ ប៉ុន្ដែប្រជាជនចិនដែលបានធ្វើដំណើរទៅកម្សាន្តនៅខេត្ត Hainan បានត្រឡប់ចូលទីក្រុងវិញ ទាំងលំបាកវេទនា ព្រោះតែបញ្ហាស្ទះសាឡាង ធ្វើឲ្យរថយន្តជាប់គាំងនៅនឹងថ្កល់តែម្ដង។


តាមការប៉ាន់ស្មាន រថយន្ដជាង១ម៉ឺនគ្រឿង និង ប្រជាជនជាង១០ម៉ឺននាក់ បានជាប់នៅក្នុងហេតុការណ៍ស្ទះចរាចរណ៍លក្ខណៈទ្រង់ទ្រាយធំនេះ។ មូលហេតុចម្បងដែលបង្កការកកស្ទះនេះ បណ្ដាលមកពីមេឃចុះអ័ព្ទខ្លាំង ហើយកប៉ាល់មួយក៏បានប៉ះទង្គិចនឹងកំពង់ផែ។ ពេលនោះ សាឡាងជាច្រើនក៏បានលុបចោល មិនចេញចរ ព្រោះតែខ្លាចគ្រោះថ្នាក់។


ដូច្នេះ រឿងនេះក៏បានធ្វើឲ្យរថយន្ដរាប់ម៉ឺនគ្រឿង នៅជាប់បែបនេះតែម្ដង រហូតដល់មេឃលែងចុះអ័ព្ទ។



ដោយនោះជាថ្ងៃឈប់សម្រាកចុងក្រោយនៃបុណ្យចូលឆ្នាំចិន ប្រជាជនក៏ត្រឡប់ទៅទីក្រុងមិនរួច ដល់ថ្នាក់ធ្វើឲ្យរដ្ឋាភិបាលសម្រេចចិត្តបន្ថែមថ្ងៃឈប់មួយថ្ងៃទៀត រហូតដល់អ្នកទេសចរអាចចាកចេញពីទីនោះដោយសុវត្ថិភាព។






តោះមកមើលរូបភាពនិងវិឌីអូរបស់ការស្ទះចរាចរណ៍នេះថា សាហាវប៉ុណ្ណា៖
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា