សេចក្តីថ្លែងការណ៍៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ប្រព្រឹត្តិទៅដោយរលូន ស្ថិតក្នុងបរិយាកាស សេរី ត្រឹមត្រូវយុត្តិធម៌ និងទទួលយកបាន

514 Views
February 26, 2018

(ភ្នំពេញ)៖ ក្រោយពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសអំពីលទ្ធផលបឋមបណ្តោះអាសន្ន នៅតាមមណ្ឌលភូមិភាគទាំង៨ នៃការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា អាណត្តិទី៤, នៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ គណបក្សសញ្ជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ លើកឡើងថា ការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា ប្រព្រឹត្តិទៅដោយរលូន ស្ថិតក្នុងបរិយាកាស សេរី ត្រឹមត្រូវយុត្តិធម៌ និងទទួលយកបាន។

គណបក្សសញ្ជាតិកម្ពុជា សូមប្រកាសគាំទ្រឱឡារិកចំពោះលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះ និងសូមកោតសរសើរដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានរៀបចំដំណើរការនេះ។

Facebook Comment

Related Articles