គណៈគ្រូពេទ្យកម្ពុជា សម្ដែងការសោកស្ដាយ និងចុះស្រាវជ្រាវល្អិតល្អន់ ចំពោះករណីស្ដ្រីម្នាក់ ដែលគ្រូពេទ្យបង្អែកខេត្តកំពង់ចាម ធ្វើឲ្យភ្លេចកន្សែងនៅក្នុងពោះ ពេលវះកាត់សម្រាលកូន
(ភ្នំពេញ)៖ គណៈគ្រូពេទ្យកម្ពុជា សម្ដែងការសោកស្ដាយចំពោះបាតុភាពវិជ្ជាជីវៈ ដែលកើតឡើងលើស្ដ្រីដែលសម្រាលកូនដោយវះកាត់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និងសីលធមវិជ្ជាជីវៈពាក់ព័ន្ធវីដេអូ អំពីការវះកាត់យកស្បៃកុំប្រេសចេញពីពោះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈគ្រូពេទ្យកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

តាមសេចក្ដីប្រកាសព័ត៌មាន «គណៈគ្រូពេទ្យកម្ពុជាកំពុងរៀបចំ ក្រុមគ្រូពេទ្យឯកទេសវេជ្ជសាស្រ្ដ ដើម្បីចុះធ្វើការសិក្សាស្រាវជ្រាវឲ្យបានល្អិតល្អន់ ចំពោះបាតុភាពនេះ»។

សូមជម្រាបថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ធានារ៉ាប់រងទាំងស្រុងរហូតជាសះស្បើយ ចំពោះជំងឺរបស់ស្រ្តីរងគ្រោះ ឈានដល់ដំណាក់កាលធ្ងន់ធ្ងរ។ នេះបើតាមការឲ្យដឹងពី អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន។

គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានរងការរិះគន់យ៉ាងខ្លាំងៗ ដែលបង្កការធ្វេសប្រហែសយ៉ាងធ្ងន់ធ្ងរបំផុត ដែលកម្រកើតមានឡើង ចំពោះស្ត្រីរងគ្រោះម្នាក់ ដែលបានសម្រាលកូន ដោយការវះកាត់ តែក្រោយសម្រាលកូនហើយ ស្ត្រីរងគ្រោះចេះតែមានការឈឺចាប់ក្នុងពោះខ្លាំងទៅៗរៀងរាល់ថ្ងៃ អស់រយៈពេលជាង៣ខែមកហើយ ទោះប្រើឱសថព្យាបាលយ៉ាងណាក៏មិនបាត់សោះ។

លុះដល់ទ្រាំមិនបាន ក៏សម្រេចចិត្តវះកាត់ម្ដងទៀត តែអ្វីដែលហួសចិត្ត យ៉ាងពន់ពេកនោះ មូលហេតុដែលនាំឲ្យស្ត្រីរងគ្រោះមានការឈឺចាប់ គឺមានកូនកន្សែងមួយដែលគ្រូពេទ្យភ្លេចក្នុងពោះ អំឡុងពេលវះកាត់សម្រាលកូននៅមន្ទីរបង្អែកខេត្តកំពង់ចាម។

ស្ត្រីរងគ្រោះ ឌីម ស្រីមុំ មានស្រុកកំណើតនៅភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ជាគ្រូបង្រៀននៅវិទ្យាល័យពាមជីកង៕


គ្រូពេទ្យបង្អែកខេត្តកំពង់ចាម សម្រាលកូនឲ្យអ្នកគ្រូវិទ្យាល័យម្នាក់ ភ្លេចកន្សែងក្នុងពោះ បង្កឲ្យឈឺពោះធ្ងន់ធ្ងរអស់ជាង៣ខែ ដោយអស់លទ្ធភាពព្យាបាល នាងទទូចសុំសប្បុរសជនមេត្តាជួយឧបត្ថម្ភ (Video inside)ព័ត៌មានលម្អិត៖ http://www.freshnewsasia.com/index.php/en/localnews/79446-2018-02-24-04-45-52.html
Posted by Fresh News on Friday, February 23, 2018
ករណីស្រ្តីសម្រាលកូនហើយ គ្រូពេទ្យភ្លេចកន្សែងក្នុងពោះពេលវះកាត់
ករណីស្រ្តីសម្រាលកូនហើយ គ្រូពេទ្យភ្លេចកន្សែងក្នុងពោះពេលវះកាត់, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចេញថ្លៃព្យាបាលបន្តទាំងស្រុង (Video inside)ព័ត៌មានទាំងស្រុង៖ http://www.freshnewsasia.com/index.php/en/localnews/79468-2018-02-24-12-45-40.html
Posted by Fresh News on Saturday, February 24, 2018
ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/79543-2018-02-25-13-02-15.html
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា