បញ្ឈរជើងគ្រូម្នាក់ចោល ដោយមិនចូលទៅឃាត់សិស្សវាយគ្នា បែរជាលើកទូរស័ព្ទថត (វីឌីអូខាងក្នុង)
គ្រូម្នាក់នៅក្នុងរដ្ឋតិចសាស់សហរដ្ឋអាមេរិកត្រូវបានសាលាផ្អាកពីការងារ បន្ទាប់ពីបែកធ្លាយវីឌីអូឃ្លីបមួយបង្ហាញថា លោកគ្រូបានយកទូរស័ព្ទថត សកម្មភាពសិស្សវាយគ្នានៅក្នុងថ្នាក់រៀនដោយមិនបានចូលទៅបំបែក ឬមានវិធានការណ៍ហាមឃាត់ឡើយ។



តាមរយៈសារព័ត៌មាន Dallas News បានឲ្យដឹងថាលោកគ្រូបង្រៀនម្នាក់នេះ មិនត្រឹមតែមិនបានចូលឃាត់សកម្មភាពវាយគ្នារបស់សិស្សទាំង ២ នាក់នោះទេ ក៏ប៉ិន្តែលោកគ្រូបានបញ្ឆេះកំហឹងពួកគេទាំង ២ ឲ្យមានកាន់តែខ្លាំងទៅ លើគ្នា ទៅវិញទៅមក មុនពេលដែលលោកគ្រូទាញទូរស័ព្ទពីក្នុងហោប៉ៅថតសកម្មភាព។



ទន្ទឹមនឹងគ្នានោះដែរវីឌីអូឃ្លីបទាំងនោះត្រូវបានបង្ហោះចូលទៅក្នុងបណ្តាញសង្គម Snapchat និង Twitter ដោយមានអ្នកចូលមើលជាច្រើនបានសម្តែង ការមិនពេញចិត្តចំបោះសកម្មភាពរបស់លោកគ្រូម្នាក់នោះ។


យ៉ាងណាមិញអ្នកណាំពាក្យខាងសាលារៀនបានបញ្ជាក់ថាលោកគ្រូចូលចិត្តមើលសិស្សខ្លួនឯងវាយតប់គ្នាត្រូវបានសាលាបណ្តេញចេញពីការងារហើយ ដោយខាងសាលាមិនស្តាប់ការបកស្រាយអ្វីទាំងអស់ ពិព្រោះសកម្មភាពនេះ គឺបានផ្ទុយពីបទបញ្ជាផ្ទៃក្នុងរបស់សាលារៀន McKinney តែម្តង។




គួរបញ្ជាក់ថាបន្ទាប់ពីត្រូវបានសាលារៀនបណ្តេញចេញពីការងារមិនមាននរណាម្នាក់អាចស្តាប់ការបកស្រាយហេតុផលសកម្មភាព និងទង្វើររបស់លោកគ្រូបានឡើយ ពោលគឺលោកគ្រូម្នាក់នោះមិនបាននិយាយអ្វីទាំងអស់៕




គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា