អុញនោះ! ស្រីកំណាន់ម្នាក់ត្រូវបុរសចំណាស់ធ្លាប់ចិញ្ចឹមប្ដឹងទាររាប់លានដុល្លា ព្រោះតែ…

814 Views
February 26, 2018

បុរសជាអ្នកជំនួញម្នាក់កំពុងតែដាក់ពាក្យបណ្ដឹងទៅលើនារីរូបស្រស់ជើងឆើតដែលខ្លួនធ្លាប់បានចិញ្ចឹមផ្គត់ផ្គង់ បន្ទាប់ពីនាងបានភូតកុហកលោក និង​ កេងចំណេញជាច្រើនរឿង។

 

 

 

 

 

 

 

ស្នេហាអ្នកទាំងពីរមានរយៈពេល១១ខែ រហូតដល់មានការបែកធ្លាយប្រវត្តិពិតរបស់ទេពអប្សរស្អាតតែមុខរូបនេះ​ ទើបបុរសជាប្រុសចិញ្ចឹមសុំបែកគ្នាតែម្ដង។ បុរសនោះមានអាយុ ៤៥ឆ្នាំ ជាអ្នកមានស្តុកស្ដម្ភ ហើយបានជួបនឹងស្រីស្អាតម្នាក់នេះ ដោយនាងបានកុហកលោកថា នាងមានអាយុ២៥ឆ្នាំ ហើយធ្វើការនៅក្នុងស្ថាប័នប្រឹក្សា។ ការពិតនោះ នាងបានបោកលោកទាំងស្រុង នាងមានអាយុទើបតែ១៩ឆ្នាំទេ ហើយគឺជាស្រីកំណាន់អាជីព ដែលភាសាអង់គ្លេសហៅថា “sugar baby” មានន័យថា ជាស្រីក្មេងហើយតែងតែមានស្នេហាជាមួយនឹងបុរសអ្នកមានចំណាស់ៗ ដើម្បីឲ្យគេផ្គត់ផ្គង់ចិញ្ចឹមលើជីវភាព ទិញរបស់ថ្លៃៗ ដើរលេងនៅក្រៅប្រទេស ជាដើម។

 

 

 

 

 

 

 

 

 

 

 

 

 

នាងមិនត្រឹមតែបោកចិត្ត បោកប្រាក់កាសរបស់បុរសនោះទេ នៅពេលដែលបែកផ្លូវគ្នា នាងបែរជាគំរាមបំផ្លាញកិតិ្តយស កេរ្ដិ៍ឈ្មោះ បុរសជាអ្នកចិញ្ចឹមថែមទៀតផង ពោលគឺសាហាវខ្លាំងណាស់។ នាងបានប្រើគណនីក្លែងក្លាយ បន្លំធ្វើជាបុរសនោះ ហើយផុសរូបអាក្រាតរបស់គាត់ ព្រមទាំងចូលក្នុងផ្ទះ ចាក់កង់ និង បំផ្លាញរថយន្ដបុរសនោះទៀត។ ដូច្នេះហើយ បុរសវ័យ៤៥ឆ្នាំ ទ្រាំលែងបាន ក៏ដាក់ពាក្យបណ្ដឹងប្ដឹងនាងទាមទារឲ្យសងប្រាក់ដល់ទៅ 1.5 លានដុល្លា។

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

យ៉ាងណាមិញ គេមិនទាន់អាចទាក់ទងខាងស្រីជើងល្អរូបនេះ ឲ្យធ្វើការបកស្រាយនោះទេ៕

ប្រភព៖ https://nextshark.com/married-businessman-sugar-baby-revenge-jessica-lee/

Facebook Comment

Related Articles