ឌុច សោភាបង្ហាញរូបថតមួយសន្លឹក ធ្វើឲ្យអ្នកគាំទ្រនាំគ្នាភ័យបុកពោះ

តារាសម្តែងជើងចាស់ អ្នកនាង ឌុច សោភាបានបង្ហាញរូបថត ប៉ុន្មានសន្លឹកធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនភ័យបុកពោះ បន្ទាប់ពីនៅក្នុងរូបនោះឃើញ មានសភាពស្នាមជាំរុំក្បាល រួមជាមួយនឹងការសរសេរពាក្យពេចន៍ “កុំបារម្ភខ្ញុំមិនអីទេ”។
នៅក្នុងបណ្តាញសង្គមហ្វេស ប៊ុក ផ្ទាល់ខ្លួន អ្នកនាង ឌុច សោភាត្រូវបាន ទស្សនិកជនសរសេរជាខមិនបង្ហាញពីអារម្មណ៍បារម្ភ និងយកចិត្តទុកដាក់ ចំពោះរូបភាពដែលតារាជើងចាស់រូបនេះបង្ហាញ។
យ៉ាងណាមីិញអ្នកនាង ឌុច សោភា បានឆ្លើយតបនៅក្នុងខមិនអ្នកគាំទ្រខ្លួន ដោយបានបញ្ជាក់យ៉ាងច្បាស់ថាអ្នកនាងមិនបានជួបរឿងអ្វីឡើយ។ ចំពោះរូបថតដែលអ្នកនាងបានបង្ហាញគឺវាគ្រាន់តែជារូបនៅក្នុងការសម្តែងរឿងតែប៉ុណ្ណោះ។
គួរបញ្ជាក់ថាទោះបីជាមានវ័យរាងជ្រេបន្តិចមែន ក៏ប៉ុន្តែអ្នកនាង ឌុច សោភា ត្រូវបានមហាជនស្រលាញ់គាំទ្រអ្នកនាងជានិច្ច ត្បិតអីតារាសម្តែងកូនមួយរូបនេះ បានបង្ហាញទេកោសល្យដ៏អស្ចារ្យនាពេលកន្លងមក។ ដោយអ្នកនាងបាន កសាង កេរ្តិ៍ឈ្មោះទាំងនៅក្នុងប្រទេស និងទាំងនៅក្រៅប្រទេសទៀតផង៕
ប្រភព៖ ហ្វេស ប៊ុក ឌុច សោភា