ក្រុមអ្នកទោសនាំគ្នាហែកគុក ក្រោយពេលដឹងការពិតម្នាក់ៗសរសើរពួកគេ ទុកដូចអាយដល (មានវីឌីអូ)
ក្រុមអ្នកទោសនៅក្នុងរដ្ឋតិចសាស់សហរដ្ឋអាមេរិកបាននាំគ្នាហែកគុក និងបាន ធ្វើរឿងដ៏អស្ចារ្យមួយដែលធ្វើឲ្យមនុស្សគ្រប់គ្នាសរសើរពួកគេមិនដាច់ពីមាត់ ហើយក៏មានអ្នកខ្លះបានចាត់ទុកក្រុមអ្នកទោសទាំងនោះជាវីរៈបុរសទៀតផង។

ហេតុការណ៍ដែលបានធ្វើឲ្យក្រុមអ្នកទោសនៅក្នុងគុករដ្ឋតិចសាស់ក្លាយជាវិវៈបុរសគឹកើតឡើង ក្រោយពួកគេនាំគ្នាទម្លាយគុក ដើម្បីមកជួយសង្គ្រោះជីវិតឆ្មាំគុក ដែលកំពុងតែសន្លប់បាត់ស្មារតីដោយសារតែជម្ងឺគាំងបេះដូងបានធ្វើទុក្ខ។



នៅក្នុងវីឌីអូកាម៉េរ៉ាសុវត្ថិភាពបង្ហាញថាបន្ទាប់ពីឆ្មាំគុកដួលសន្លប់បាត់ស្មារតីទៅលើកម្រាលឥដ្ឋ ក្រុមអ្នកទោសដែលនៅក្នុងគុកឃុំឃាំងបាននាំគ្នាប្រើប្រាស់កម្លាំង ទម្លាយទ្វារ ក៏ប៉ុន្តែនៅពេលដែលទ្វាររបើករឿងដ៏អស្ចារ្យក៏បានកើតឡើង គឺពួកគេ បានស្វែងរកថ្នាំសម្រាប់ឆ្មាំគុក និងមានអ្នកខ្លះទៀតបានដើរទៅហៅបុគ្គលិក ក្នុងគុកដទៃទៀត។



បន្ទាប់ពីបានដឹងខ្លួន និងរួចផុតពីក្រញ៉ាំយមរាជ ឆ្មាំគុកបានបង្ហាញអារម្មណ៍ រំភើប និងបានអរគុណទៅកាន់ក្រុមអ្នកទោសទាំងអស់គ្នាដែលបាន ជួយសង្គ្រោះជីវិតរបស់លោក។ លោកនិយាយថាមិននឹងស្មានថាអ្នកទោសទាំងនោះ បែរជាហែកគុកដើម្បីជួយជីវិតរបស់លោកទាល់តែសោះ ខណៈពេល ដែលពួកគេមាន ឱកាសដើម្បីរត់ចេញពីគុកបាន៕









វីឌីអូខាងក្រោម៖
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា