ស្លុតចិត្តពេលឃើញសភាព យូ ឌីស្កូ ធ្លាក់ខ្លួនស្គមដល់ថ្នាក់នេះ

991 Views
February 27, 2018

តារាសម្ដែង យូ ឌីស្កូ ជាតារាជើងចាស់រៀមច្បងមួយរូប ដែលបានសាងកេរ្ដិ៍ឈ្មោះនៅក្នុងវិស័យសិល្បៈយូរឆ្នាំមកហើយ និង ទទួលបានការគាំទ្រពីទស្សនិកជន ហើយកាលពីថ្មីៗនេះ ទស្សនិកជនកាន់តែអាណិតអាសូរលោក ដោយសារតែលោកមានជម្ងឺប្រចាំកាយយ៉ាងធ្ងន់ធ្ងរ។

 

 

 

 

 

 

 

 

 

 

ទោះបីជាមានជម្ងឺយ៉ាងណា ក៏លោក យូ ឌីស្កូ នៅតែបន្ដខំប្រឹងការងារសិល្បៈ ដើម្បីរកប្រាក់ព្យាបាលជម្ងឺរបស់លោក និង បន្ដជីវិតរស់តទៅមុខទៀត គួរឲ្យសង្វេគ។ លោកត្រូវប្ដូរឈាមជាញឹកញាប់ ហើយជម្ងឺតម្រូវឲ្យលោកផ្លាស់ប្ដូរតម្រងនោម តែលោកមិនទាន់មានលទ្ធភាពនោះទេ ដោយសារត្រូវចំណាយប្រាក់រាប់ម៉ឺនដុល្លា។ ស្រាប់តែកាលពីថ្មីៗនេះ រូបភាពចុងក្រោយពីស្ថានភាពរបស់ យូ ឌីស្កូ បានធ្វើឲ្យអ្នកគាំទ្រកាន់តែព្រួយបារម្ភខ្លាំងឡើង ព្រោះតែលោកបានធ្លាក់ខ្លួនកាន់តែស្គមស្គាំងមែនទែន។

 

 

 

 

 

 

 

 

 

 

 

 

 

 

រឿងរ៉ាវនេះស្ទើរតែមិនគួរឲ្យជឿ ព្រោះតែលោក យូ ឌីស្កូ ធ្លាប់តែមានរូបរាងស្រស់សង្ហាកាលពីមុន បែរជាបាត់បង់រូបឆោមអស់ បើមិនប្រាប់ថាគាត់ យើងប្រហែលជាមិនអាចចំណាំបានទៀត។ យ៉ាងណា សូមជូនពរដល់លោកយូ ឌីស្កូ ឲ្យបានធូរស្បើយពីជម្ងឺ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Facebook Comment

Related Articles