ពូកែទើសពេក ហ្វេស ប៊ុក Reviews របស់ម៉ៃសុគន្ធទទួលបានផ្កាយមួយច្រើនជាង ផ្កាយប្រាំ

648 Views
February 27, 2018

តារាចម្រៀងជើងចាស់ ម៉ៃ សុគន្ធត្រូវបានទស្សនិកជនស្គាល់យ៉ាងច្បាស់ថាជាតារា មួយរូបដែលតែងតែវាយប្រហារពាក្យសម្តីទៅកាន់តារាៗដូចគ្នា ដែលក្នុងនោះ មិនថាតារាជើងចាស់ ល្បី ឬមិនល្បីឡើយ ឲ្យតែមានចំណុចលោកមិនពេញចិត្ត គឺលោក ម៉ៃ សុគន្ធនឹងចេញជាវីឌីអូ ឬសារវាយប្រហារជាមិនខាន។

 

យ៉ាងណាមិញដោយសារតែហេតុផលនេះហើយបានជាហ្វេស ប៊ុកផេករបស់តារា ចម្រៀងជើងចាស់រូបនេះ ទទួលបានការ Reviews ចំនួនផ្កាយមួយ ដោយវា តំណាង ឲ្យពាក្យថា “​I Hated it”។

 

 

 

 

កន្លងមកឲ្យមានតារាសម្តែង តារាចម្រៀង ឬនរណាម្នាក់ដែលលោក ម៉ៃ សុគន្ធ មិនពេញចិត្តគឺលោកតែងតែសម្តែងការរិះគន់ឥតសម្ចៃមាត់ឡើយ ដោយចុងក្រោយនេះលោកក៏បានបង្ហាញមតិរបស់ខ្លួនទៅលើលោក ប៊ុត សីហា ចំពោះវីឌីអូដែលសីហា Live កាលពីម្សិលមិញផងដែរ។

 

 

 

 

 

 

គួរបញ្ជាក់ថាលោកម៉ៃ សុគន្ធក៏ធ្លាប់សម្តែងការរិះទៅលើកុមារាពេជ្រ ថៃដែល ជាជ័យលាភីលេខមួយប្រចាំកម្មវិធី The Voice Kid Cambodia ក៏ធ្លាប់ត្រូវបាន តារាជើងចាស់រូបនេះរិះគន់ឥតសំចៃមាត់ផងដែរ។ ដោយក្នុងនោះលោកបាន ចោទប្រកាន់ថាតារាវ័យក្មេងរូបនេះកែសំបុត្រកំណើតខុសពីអាយុពិតប្រាកដ៕

 

 

 

 

 

 

 

 

 

 

Facebook Comment

Related Articles