ព័ត៌មានថ្មីបំផុត៖ អាមេរិកសម្រេចផ្អាកជំនួយជាច្រើនមកកម្ពុជាជុំវិញបញ្ហាលទ្ធិប្រជាធិបតេយ្យ
រដ្ឋាភិបាលអាមេរិក បានសម្រេចផ្អាកជំនួយជាច្រើនផ្ដល់មកកម្ពុជា ដែលជាកិច្ចខិតខំប្រឹងប្រែងថ្មីបំផុតរបស់មហាអំណាចមួយនេះ ឆ្លើយតបទៅនឹងអ្វីដែលអាមេរិកហៅថា ដំណើរដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ក្រោយការបង្ក្រាបលើបក្សប្រឆាំងដ៏ធំ។
ក្នុងសេចក្ដីប្រកាសព័ត៌មានដែលចេញផ្សាយនៅលើគេហទំព័រសេតវិមាននៅល្ងាចថ្ងៃនេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីងតោន បានប្រកាសថា ខ្លួននឹងព្យួរ ឬបិទកម្មវិធីជំនួយយោធា កម្មវិធីជំនួយ USAID និងមូលនិធិជាច្រើនទៀត ប៉ុន្តែថា នឹងបន្តជួយគម្រោងជាច្រើនដើម្បីគាំទ្រដល់ប្រជាជនកម្ពុជា។
សេតវិមានបានលើកឡើងបន្ថែមទៀតថា ខ្លួនឈានដល់ការសម្រេចបែបនេះ ដំណើរដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ដែលអាមេរិកថា ធ្វើឲ្យខ្លួនមានក្ដីបារម្ភយ៉ាងជ្រាលជ្រៅ។
ក្រៅពីថា លទ្ធិប្រជាធិបតេយ្យដើរថយក្រោយហើយនោះ អាមេរិកបានហៅការបោះឆ្នោតព្រឹទ្ធសភាកាលពីថ្ងៃអាទិត្យកន្លងមកនេះថា មិនបានឆ្លុះបញ្ចាំងអំពីឆន្ទៈពិតប្រាកដរបស់ប្រជាជនកម្ពុជានោះឡើយ។

អាមេរិកបានសម្រេចចាត់វិធានការជាបន្តបន្ទាប់ប្រឆាំងនឹងកម្ពុជា បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ដែលទទួលបានសំឡេងគាំទ្រពីពលរដ្ឋប្រហែល ៣លាននាក់នៅក្នុងការបោះឆ្នោតឆ្នាំ២០១៣ និងឆ្នាំ២០១៧កន្លងមកនេះនោះ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីពាក់កណ្ដាលខែវិច្ឆិកាឆ្នាំមុន។
បន្ទាប់មក អាសនៈជាប់ឆ្នោតទាំងអស់របស់បក្សប្រឆាំងមួយនេះ រាប់ចាប់តាំងពីអាសនៈសភារហូតដល់អាសនៈក្រុមប្រឹក្សាឃុំសង្កាត់នៅទូទាំងប្រទេស ត្រូវបានដកហូត និងបែងចែកទៅឲ្យគណបក្សផ្សេង ដែលពលរដ្ឋមិនបានបោះឆ្នោតឲ្យ ខណៈដែលមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា នៅតែបន្តស្ថិតនៅក្រោមការឃុំខ្លួនចាប់តាំងពីការចាប់ខ្លួនកាលពីដើមខែកញ្ញាឆ្នាំមុនមក។
វិធានការទាំងឡាយទៅលើបក្សប្រឆាំងដ៏ធំនេះ ត្រូវបានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ថ្កោលទោស ដោយថា កម្ពុជាកំពុងដើរឃ្លាតចាកពីគន្លងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ប៉ុន្តែ ប្រទេសចិនកុម្មុយនីស្ត បានគាំទ្រវិធានការរបស់រដ្ឋាភិបាលលើបក្សប្រឆាំង ដោយចាត់ទុកថា ជាការការពារស្ថេរភាព និងសន្តិភាពនៅកម្ពុជា៕
ប្រភព៖ http://vodhotnews.com/27/02/2018/us-suspends-all-aids-to-cambodia/
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា