កូរ៉េខាងជើងបានផ្តល់ឧបករណ៍ផលិតអាវុធគីមីដល់ស៊ីរី
ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ និង សហរដ្ឋអាមេរិកបានបង្ហាញរបាយការណ៍ថា ប្រទេសកូរ៉េខាងជើង ជាអ្នកផ្គត់ផ្គង់សម្ភារផលិតអាវុធគីមីទៅឲ្យប្រទេសស៊ីរី។
សម្ភារដែលក្រុមអ្នកជំនាញរកឃើញថា កូរ៉េខាងជើងប្រគល់ឲ្យទៅស៊ីរីនោះរួមមាន គ្រាន់ធន់ជាមួយទឹក អាស៊ីត និង បំពង់សម្រាប់ផលិត។ នេះបើតាមសារព័ត៌មាន BBC។

តាមការរកឃើញរបស់អង្គការសហប្រជាជាតិក៏សង្ស័យដែរថា អ្នកជំនាញខាងផលិតគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង បានជួយផលិតអាវុធដល់ប្រទេសស៊ីរី។ នេះបើតាមការចុះផ្សាយរបស់ New York Times។
របាយការណ៍នេះ បានផ្សព្វផ្សាយឡើងក្រោយពេលដែល មានការប្រើប្រាស់អាវុធគីមីនៅក្នុងប្រទេស៊ីរី ហើយករណីប្រើប្រាស់អាវុធនេះ គឺរដ្ឋាភិបាលស៊ីរី និង ក្រុមបះបោរបានចោទប្រកាន់គ្នាទៅវិញទៅមក។
ពេលនេះ ទាំងប្រទេសស៊ីរី និងប្រទេសកូរ៉េខាងជើងកំពុងតែក្លាយទៅជាគោលដៅនៃការដាក់សម្ពាធពីសហគមន៍អន្តរជាតិដែលដឹកនាំដោយសហរដ្ឋអាមេរិក៕
ប្រភព៖ http://vodhotnews.com/28/02/2018/north-korea-provide-material-to-syria-weapon/
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា