២ខែដំបូងឆ្នាំនេះ មន្ត្រីអនុវត្តន៍ច្បាប់បង្ក្រាបបទល្មើសគ្រឿងញៀន បានជាង១,២៤៥ករណី ឃាត់ខ្លួន២,៦១៩នាក់ និងរឹបអូសគ្រឿងញៀនជាង១៥គីឡូក្រាម

740 Views
March 1, 2018

(ភ្នំពេញ)៖ របាយការណ៍គណៈកម្មការនៃយុទ្ធនាការប្រឆាំងគ្រឿងញៀន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា នៅរយៈពេល២ខែដំបូងឆ្នាំ២០១៨ មន្ត្រីអនុត្តន៍ច្បាប់ប្រឆាំងគ្រឿងញៀន បានបង្ក្រាបបទល្មើសគ្រឿងញៀន បាន១២៤៥ករណី ឃាត់ខ្លួនមនុស្ស២៦១៩នាក់ និងរឹបអូសគ្រឿងញៀនជាង១៥គីឡូក្រាម។

 

 

 

 

របាយការណ៍បានបញ្ជាក់ថា លទ្ឋផលអនុវត្តន៍ច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨៖

១៖ បង្ក្រាបសរុប១,២៤៥ករណី
ឃាត់មនុស្ស២៦១៩នាក់ ស្រី២២៧នាក់ (ជនបរទេស២៩នាក់ ស្រី៧នាក់ មាន៣សញ្ជាតិ)
* ករណីជួញដូរ រក្សាទុក កែឆ្នៃ ដាំដុះ ៧៨៨ករណី ឃាត់ ១៥១២នាក់ (ស្រី១៦៦នាក់)

* ប្រើប្រាស់៤៥៧ករណី ឃាត់ ១១០៧នាក់(ស្រី៦១នាក់)
២៖ អនុវត្ដដីកា៥២ដីកា ឃាត់ខ្លួន៥២នាក់ (ស្រី២នាក់)
៣៖ រឹបអូសសារធាតុញៀនគ្រប់ប្រភេទ ជាង១៥គីឡូក្រាម និង១១៩៤កញ្ចប់
, កញ្ឆាក្រៀមជាង១៦គីឡូក្រាម និង៨១,២៧០ដើម

៤៖ សម្ភារៈចាប់យកមាន រថយន្ដ ១២គ្រឿង ម៉ូតូ២២១គ្រឿង ទូរស័ព្ទ៦០០គ្រឿ ជញ្ជីង ៣០គ្រឿង អាវុធខ្លី៥ដើម អាវុធវែង៥ដើម៕

 

 

 

 

 

 

 

 

 

ប្រភព៖ freshnews

 

Facebook Comment

Related Articles