គោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្នគ្រប់វិនាទី! ស្លាប់៤នាក់ និង៨នាក់រងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី០១ ខែមីនាម្សិលមិញ

493 Views
March 2, 2018

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានមនុស្ស៤នាក់ បានស្លាប់ និង៨នាក់បានរងរបួសធ្ងន់ស្រាលក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨។

របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ប្រចាំថ្ងៃ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា នៅថ្ងៃម្សិលមិញមានគ្រោះថ្នាក់ចរាចរណ៍៨លើក បណ្តាលឲ្យខូចខាតម៉ូតូ៩គ្រឿង រថយន្តតូច៤គ្រឿង រថយន្តធំ១គ្រឿង និងរ៉ឺម៉ក១គ្រឿង។

 

 

 

 

មូលហេតុដែលនាំឲ្យគ្រោះថ្នាក់ចរាចរណ៍មានបើកល្បឿនលឿន ៣លើក មិនគោរពសិទ្ធិ១លើក មិនប្រកាន់ស្តាំ២លើក ប្រជែង១លើក និងបត់គ្រោះថ្នាក់១លើក៕

 

 

ប្រភព៖ freshnews

 

Facebook Comment

Related Articles