អគ្គស្នងការនគរបាលជាតិ បញ្ជាឲ្យនគរបាលគ្រប់រាជធានីខេត្ត បំពេញភារកិច្ចឲ្យម៉ឺងម៉ាត់ចំពោះយានយន្តខុសលក្ខណៈបច្ចេកទេស និងត្រូវផាកពិន័យទៅតាមច្បាប់កំណត់
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញលិខិតមួយ ផ្ញើជូនដល់គ្រប់ស្នងការនគរបាល រាជធានីខេត្តទាំងអស់ ដោយបានដាក់ចេញនូវការងារសំខាន់ៗមួយចំនួន ដើម្បីឲ្យនគរបាលគ្រប់រាជធានីខេត្ត បំពេញភារកិច្ចរបស់ខ្លួនឲ្យបានម៉ឺងម៉ាត់ ចំពោះការត្រួតពិនិត្យយានយន្តខុសលក្ខណៈបច្ចេទេស និងត្រូវផាកពិន័យយានយន្តទាំងនោះ ស្របតាមច្បាប់ដែលបានកំណត់ ដើម្បីឲ្យម្ចាស់រាងចាល។
ក្នុងសេចក្តីជូនដំណឹងរបស់នាយឧត្តមសេនីយ៍ នេត សាវឿន ការងារសំខាន់ដែលតម្រូវឲ្យ នគរបាលអនុវត្តន៍នោះរួមមាន៖
១៖ ទន្ទឹមនឹងការត្រួតពិនិត្យ ការតទ្រុងលើសកំណត់ ត្រូវធ្វើការត្រួតពិនិត្យអំពីលក្ខណៈបច្ចេកទេស រួមមានភ្លើង ចង្កួត ហ្វ្រាំង កង់ ការថែមភ្លៅ ការដឹកជញ្ជូនសំពីងសំពោង ឬលើសកម្រិតកំណត់ និងលិខិតស្នាមពាក់ព័ន្ធ ដូចជាវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត លិខិតអាជីវកម្មដឹកជញ្ជូន បណ្ណសម្គាល់យានយន្ត និងបណ្ណបើកបរ។
២៖ ត្រូវចាត់វិធានការម៉ឺងម៉ាត់តាមច្បាប់ ក្នុងការកាត់ទ្រុងរថយន្តដែលបានតទ្រុងលើសប្រវែង ដែលច្បាប់កណត់ ការដោះភ្លៅដែលបន្ថែមខុសបច្ចេកទេស និងការដឹកជញ្ជូនសំពីងសំពោង ឬលើសកម្រិតកំណត់។
៣៖ ត្រូវធ្វើការពិន័យគ្រប់ករណីតាមអនុក្រឹត្យលេខ ៤៤ អនក្រ បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើស នឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ ប្រាក់ដែលប្រមូលបានពីការពិន័យ ត្រូវធ្វើការបែងចែក និងបង់ចូលថវិការដ្ឋា តាបទបដ្ឋានដែលបានកំណត់ ក្នុងនោះត្រូវធ្វើការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តចំនួន៧០% ដល់មន្ត្រីចុះអនុវត្តផ្ទាល់ពីគ្រប់អង្គភាពនៅតាមគោលដៅ ឲ្យបានឆាប់និងប្រកបដោយតម្លាភាព៕


គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា