ក្រុមហ៊ុនឯកជ​ន​ដាក់លូ កាយប៉ះខ្សែបញ្ជូនចរន្ដអគ្គិសនី ធ្វើឲ្យដាច់ភ្លើង​​នៅតំបន់មួយចំនួន​ ក្នុង​ខណ្ឌជ្រោយចង្វារ

856 Views
March 3, 2018

(ភ្នំពេញ)៖ ដោយសារតែក្រុមហ៊ុនឯកជនមួយ បានកាយដីដាក់លូ ហើយ​ប៉ះខ្សែបញ្ជូនចរន្ដអគ្គិសនីតង់ស្យុងមធ្យម (MV) ក្រោមដីដែលបណ្ដាលឲ្យ ដាច់ចរន្តអគ្គិសនី​នៅតំបន់មួយចំនួន ដែលស្ថិតនៅ​ផ្នែកខ្លះក្នុងខណ្ឌឬស្សីកែវ ខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌព្រែកព្នៅ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នៅវេលាម៉ោងប្រមាណ​៤រសៀល​ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨នេះ។

 

 

 

 

 

អគ្គិសនីកម្ពុជា បានឲ្យដឹងថា បន្ទាប់ពីមានហេតុការណ៍នេះភ្លាម ក្រុមអ្នកជំនាញអគ្គិសនីបានខិតខំប្រឹងប្រែងរៀបចំស្តារបញ្ហានេះឡើងវិញ និងភ្ជាប់ចរន្តជូនអតិថិជនឲ្យបានប្រើប្រាស់ នៅវេលាម៉ោង០៥៖៣៦នាទីល្ងាច។

 

 

 

 

បើតាមអគ្គិសនីកម្ពុជា លើកលែងតែអនុស្ថានីយទី៥ (GS5-F16) ដែលមានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ៦A ភូមិព្រែកលៀប សង្កាត់ព្រែកលៀប និងភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ក្រុមការងារកំពុងធ្វើការផ្លាស់ប្តូរប្រភព ដើម្បីភ្ជាប់ចរន្តឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ។

 

 

 

 

សម្រាប់ការដាច់ខ្សែបញ្ជូនចរន្ដអគ្គិសនីតង់ស្យុងមធ្យមនេះ ត្រូវបានអ្នកជំនាញ EDC ឲ្យដឹងថា ​បានធ្វើឲ្យបាត់បង់អនុភាពសរុប ចំនួន​៣៥មេហ្គាវ៉ាត់ឯណោះ។

យ៉ាងណាក៏ដោយ អគ្គិសនីកម្ពុជាសូមអំពាវនាវដល់បណ្ដាក្រុមហ៊ុន ត្រូវ​មានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារ​ជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕​

 

 

ប្រភព៖ freshnews

Facebook Comment

Related Articles