សមាគមសិល្បៈជប៉ុន ប្រកាសជ្រើសរើសស្នាដៃ ការរចនាបែបសម័យបុរាណ និងការរចនាបែបសម័យទំនើប ដើម្បីយកទៅដាក់តាំងពិព័រណ៍នៅខែកញ្ញាខាងមុខនេះ

780 Views
March 3, 2018

(ភ្នំពេញ)៖ សមាគមពិពរណ៍គំនូរ និងសិល្បៈអាស៊ី (Asia Design and Art Exhibition) នៃប្រទេសជប៉ុន បានប្រកាសជ្រើសរើសអ្នកមានស្នាដៃ នៃការរចនាបែបសម័យបុរាណ និងការរចនាបែបសម័យទំនើប ដើម្បីយកទៅដាក់នៅក្នុងពិធីតាំងពិព័រណ៍សិល្បៈ និងការរចនាបង្ហាញនូវទិដ្ឋភាពរស់នៅតំបន់អាស៊ី ។

ពិព័រណ៍សិល្បៈ និងការរចនាបង្ហាញនូវទិដ្ឋភាព រស់នៅតំបន់អាស៊ីនេះ គឺរៀបចំធ្វើឡើង រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃ១៩ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ ដែលរៀបចំឡើង នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាលគីហ្សូណា CJCC។

វិធីសាស្ដ្រនៃការដាក់ពាក្យ៖ សូមបំពេញលក្ខខណ្ឌ ដែលចាំបាច់នៅលើពាក្យសុំ ដោយចុចបញ្ជូននៅលើគេហទំព័រ ឬក៏ផ្ញើតាមប្រៃសណីយ៍។ អាចសរសេរជាភាសាជប៉ុន ឬភាសាអង់គ្លេស តាមរយៈអ៊ីម៉ែល៖ angkortakakazu@gmail.com និងជាភាសាខ្មែរ តាមរយៈអ៊ីម៉ែល៖ leaksmyroth@yahoo.co.jp

លក្ខខណ្ឌនៃការដាក់ពាក្យ បុគ្គល ឬអង្គការ ដែលមានកម្មសិទ្ធិច្នៃប្រឌិតផ្ទាល់ខ្លួន នៅក្នុងតំបន់ដោយផ្ដោតទៅលើទិដ្ឋភាព រស់នៅនៃតំបន់អាស៊ី (មិនគិតទៅលើ សញ្ជាតិ, អាជីព, អាយុ, និងអ្នកស្ម័គ្រចិត្ត)។ ការជ្រើសរើសជំហ៊ានទី១ (ឥតគិតថ្លៃ) ផុតកំណត់ឈប់ទទួលនៅថ្ងៃទី១៥ ខែមិថុនា ដោយគ្រាន់តែផ្ញើមកតាមអាសយដ្ឋាន ដែលបានកំណត់។

ជាក់ស្ដែងនារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ លោកសាស្ដ្រាចារ្យ Tadamori Fujisawa សាកលវិទ្យាល័យ SHOWA WOMEN’S UNIVERSITY នៃប្រទេសជប៉ុន បានរៀបចំសន្និសីតសារព័ត៌មាន ស្ដីពីការពិពរណ៍សិល្បៈ និងការរចនាបង្ហាញនូវទិដ្ឋភាព រស់នៅតំបន់អាស៊ីនេះ។

លោកសាស្ដ្រាចារ្យ Tadamori Fujisawa បានឲ្យដឹងថា «ពិពរណ៍នេះ យើងចង់ផ្ដោតទៅលើការ តាំងពិព័រណ៍ចំនួន២ ដែលជាស្នាដៃ គឺគិតទៅលើប្រវិត្តសាស្ដ្រ និងប្រពៃណីវប្បធម៌បុរាណ ដើម្បីយកមកប្រៀបធៀបស្នាដៃគ្នា»។

លោកសាស្ដ្រាចារ្យ បានបញ្ជាក់ថា កម្មវិធីនេះ គឺមានចំណុចល្អច្រើន ចំពោះអ្នកចូលរួម ព្រោះថាអាចធ្វើឲ្យអ្នកចូលរួម ស្វែងយល់ដឹងអំពី វប្បធម៌ អរិយធម៌ របស់អាស៊ី ក៏ដូចជាជីវភាព រស់នៅ របស់ប្រជាជនទ្វីបអាស៊ី […] ថាតើជីវភាពរបស់ពួកគេ រស់នៅរប្រៀបយ៉ាងដូចម្ដេច?

លោកសាស្ដ្រាចារ្យ បានឲ្យដឹងផងដែរថា «ការចូលរួមដាក់ស្នាដៃរបស់យើងនេះបាន គឺត្រូវចូលរួមឲ្យគណៈកម្មាវាយតម្លៃ ទើបអាចយកស្នាដៃរបស់យើង ដាក់ក្នុងការតាំងពិពណ៌នេះបាន ហើយក្នុងការដាក់ពិន្ទុនេះ គឺមានអ្នកដាក់ពិន្ទុច្រើន នៅក្នុងការឆ្លងកាត់ការដាក់ពិន្ទុនេះ»

សូមបញ្ជាក់ថា ការតាំងពិព័រណ៌នេះ មានការដាក់តាំងស្នាដៃចំនួន១៧០ស្នាដៃ ដោយក្នុងនោះរួមមាន៖ ស្នាដៃរបស់ប្រទេសជប៉ុន៥០ស្នាដៃ, ស្នាដៃរបស់ប្រទេសកម្ពុជា៧០ស្នាដៃ, និង៥០ស្នាដៃទៀត និងប្រមូលមកពីប្រទេសដទៃទៀត ដូចជា ថៃ កូរ៉េ និងប្រទេសជាច្រើនទៀត៕

 

 

 

 

 

 

 

ប្រភព៖ freshnews

Facebook Comment

Related Articles