ផ្អើលពេញស្រុកថៃ កូនជ្រូកព្រៃដុះប្រមោយដូចដំរី! ស្រាប់តែអ្នកស្រុក…

1293 Views
March 3, 2018

នៅលើពិភពលោកយើងនេះ តែងតែកើតមានរឿងចម្លែកៗស្ទើរតែមិនគួរឲ្យជឿ ជារឿងរាល់ថ្ងៃ។ ជាក់ស្ដែង រឿងសត្វចាប់កំណើតមានមុខមាត់ រូបរាងខុសប្រក្រតី មិនមែនជារឿងថ្មីទេ ប៉ុន្ដែ កូនជ្រូកព្រៃនៅប្រទេសថៃមួយក្បាល បែរជាកើតមកមានដុះប្រមោយតូចដូចជាដំរី គឺជារឿងថ្មី ដែលគេកំពុងតែល្បីកក្រើក។

 

 

 

 

កូនជ្រូកព្រៃដែលមានមុខដូចកូនដំរីនេះបានកើតរយៈពេល៣ថ្ងៃមកហើយ នៅខេត្ត Nakhon Phanom នៅព្រំដែនថៃនិងឡាវ។  អ្នកស្រុកអ្នកភូមិនៅតែបន្ដគ្នាមកមើល និង ភ្ញាក់ផ្អើលចំពោះរូបរាងចម្លែករបស់វា។ សូម្បីតែសារព័ត៌មានបរទេសល្បីក៏បានចុះផ្សាយផងដែរ។ កូនជ្រូកឈ្មោលនេះ មានមុខលក្ខណៈខូចទ្រង់ទ្រាយ ហើយដុះប្រមោយតូចមួយនៅចន្លោះភ្នែករបស់គេ។

 

 

 

 

 

 

 

ប៉ុន្ដែ គួរឲ្យអាណិត កូនជ្រូកនេះមានសុខភាពខ្សោយមែនទែន ហើយមិនអាចបៅទឹកដោះពីមេបានទៀត។ សំណាងល្អណាស់ នៅពេលដែលឃើញសភាពដូច្នេះ អ្នកស្រុកជាច្រើនមិនស្អប់ខ្ពើមឡើយ បែរជាអាណិតអាសូរដល់កូនជ្រូកអភ័ព្វនេះ ហើយដាក់វេនគ្នាថែទាំនិងបញ្ចុកទឹកដោះគោឲ្យកូនជ្រូកថែមទៀតផង។

 

 

 

 

 

 

 

 

អ្នកខ្លះបង្ហាញទឹកចិត្តអាណិតព្រោះតែរូបរាងកូនជ្រូកខុសប្រក្រតីពីគេ ហើយចង់ថតបង្ហោះ បង្ហាញដល់ពិភពលោកឲ្យបានជ្រាបថា ធម្មជាតិបានបង្កើតសត្វមកចម្លែកប៉ុណ្ណា៕

 

ប្រភព៖ https://www.mirror.co.uk/news/weird-news/mutant-pig-born-elephant-trunk-12074069

Facebook Comment

Related Articles