២ខែដំបូងឆ្នាំនេះ កម្ពុជានាំចេញអង្ករបាន១១ម៉ឺនតោន កើនឡើងតិចតួច
1245 Views
March 5, 2018
Tags: នាំចេញអង្ករ
(ភ្នំពេញ)៖ របាយការណ៍នាំចេញអង្ករដែល Fresh News ទទួលបានពីលេខាធិការដ្ឋាន ច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ បានឲ្យដឹងថា នៅរយៈពេល២ខែដំបូង ឆ្នាំ២០១៨នេះ កម្ពុជាបាននាំចេញអង្ករចំនួន ១១០,៤៣២តោន កើនឡើង០.៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៧។

បរិមាណ និងគោលដៅធំៗ នៃការនាំចេញអង្ករកម្ពុជា ក្នុងរយៈពេល២ខែដំបូងនេះរួមមាន៖
១៖ ប្រទេសចិននាំចូល ២៩,៥០១តោន
២៖ បារាំង នាំចូល ១៤,៧៤៣តោន
៣៖ ម៉ាឡេស៊ី នាំចូល៩,២៧៩តោន
៤៖ ហ្គាប៊ុន (Garbon) នាំចូល ៧,២៦៧តោន
៥៖ ហូឡង់ នាំចូល ៥,៤១៩តោន
៦៖ ប៉ូឡូញ នាំចូល ៤,៩៣៤តោន
៧៖ ឆែក នាំចូល ៣,៨៦៨តោន
៨៖ ប៊ែលហ្សិក នាំចូល ៣,៤៩៥តោន
៩៖ ហុងកុង នាំចូល ៣,៣៩៩តោន
១០៖ អង់គ្លេស នាំចូល ៣,៣៨១តោន
សូមជម្រាបថា នៅឆ្នាំ២០១៧ កម្ពុជានាំចេញអង្ករបានជាង៦៣ម៉ឺនតោន៕

ប្រភព៖ freshnews
Tags: នាំចេញអង្ករ
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា