នៅព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធសមិទ្ធផលនានានៅក្នុងវត្តឈូកវ៉ា ទើបសាងសង់រួចតម្លៃជាង៩១ម៉ឺនដុល្លារអាមេរិក
1466 Views
March 5, 2018
Tags: វត្តឈូកវ៉ា
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃចន្ទ ០៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨នេះ អញ្ជើញសម្ពោធសមិទ្ធផលនានា នៅក្នុងវត្តឈូកវ៉ា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលទើបនឹងសាងសង់រួច។

ក្នុងពិធីសម្ពោធសមិទ្ធផលនៅព្រឹកថ្ងៃនេះ ក៏នឹងមានការនិមន្តចូលរួមពីព្រះសង្ឃ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល យាយជី តាជី ព្រមទាំងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តសរុបប្រមាណ ៥ពាន់នាក់។ សមិទ្ធផលដែលត្រូវសម្ពោធរួមមាន៖ ឧបដ្ឋានសាលា, ព្រះវិហារទើបជួសជុល, ក្លោងទ្វារ, បណ្តាល័យ, ហោត្រ័យ, របងវត្ត, ប្រាសាទ និង បន្ទប់ទឹក ដោយចំណាយថវិកាសរុប ៩១៨,២៨២ដុល្លារអាមេរិក៕










ប្រភព៖ freshnews
Tags: វត្តឈូកវ៉ា
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា