ទោះកំពុងមានផ្ទៃពោះគង់ចាន់ស្រីមុំ និងស្វាមីនាំគ្នាធ្វើរឿងមួយមហាជន ឃើញហើយ ចង់ស្រក់ទឹកភ្នែក

1029 Views
March 6, 2018

តារាសម្តែងកំពុងតែទទួលបានការចាប់អារម្មណ៍ពីទស្សនិកជន គឺអ្នកនាង គង់ចាន់ ស្រីមុំ រួមជាមួយនឹងស្វាមីរបស់នាងបាននាំគ្នាធ្វើរឿងមួយដែលធ្វើឲ្យ មហាជន និងទស្សនិកជនដែលគាំទ្រអ្នកនាងរំភើបយ៉ាងខ្លាំង ខណៈដែល អ្នកនាងកំពុងតែមានផ្ទៃពោះហើយ ថែមទាំងឆ្លៀតនាំយកថវិការ អាហារ និងរបស់ប្រើប្រាស់ទៅជួយដល់កុមារី និងជីតារបស់ខ្លួនដែលបានជួបគ្រោះថ្នាក់ ក្នុងហេតុការណ៍ផ្ទុះហ្គាសកន្លងមក។

 

 

 

នៅក្នុងបណ្តាញសង្គម Instagramអ្នកនាងគង់ចាន់ ស្រីមុំ បានសរសេររៀបរាប់ថា៖ “ថ្ងៃនេះនាងខ្ញុំ និងស្វាមី រួមទាំងមិត្តភ័ក្ត បានយកថវិកាមួយចំនួន និងអាហារ របស់របរ ប្រើប្រាស់ របស់នាងខ្ញុំរួមទាំងមិត្តភ័ក្ត និងសប្បុរសជនដែលគាត់មិនបានមកផ្ទាល់យកមកជូនលោកតា និងចៅ ដែលជួបនិងបញ្ហាផ្ទុះហ្គាស កាលពីប៉ុន្មានថ្ងៃមុន ប៉ុន្តែពេលនេះអាការះលោកតានិងចៅ បានធូរស្បើយខ្លះហើយ… អ្នកទាំងអស់គ្នាប្រហែលជាបានដឹងរឿងរាវខ្លះៗអំពីលោកតាហើយ………
ពិតជាអាណិតលោកតាខ្លាំងណាស់ គាត់មានបញ្ហា សុខភាព ចាស់ជរា ហើយថ្លង់ ស្តាប់អ្វីមិនបាន រួចត្រូវទទួលបន្ទុកចិញ្ចឹងចៅ ដែលម្តាយបោះបង់ចោល អោយលោកតាមើលថែតែម្នាក់ឯង រស់ដោយសារតែអ្នកជិតខាងផ្តល់ម្ហូបអាហារអោយ ថ្ងៃខ្លះក៏អត់ត្រូវដេកទាំងឃ្លានអត់អាហារ ហើយត្រូវជួបនិងរឿងបែបនេះទៀត… ប្រសិនបើមានសប្បុរសជន ចង់ជួយទៅដល់លោកតានិងចៅអាចទំនាក់ទំនងទៅលោកតាបានតាមរយះលេខទូរស័ព្ទ: 097 906 9427
អរគុណសំរាប់ទឹកចិត្តរបស់អ្នកគ្រប់គ្នា🙏”។

 

 

 

 

 

 

ក្នុងនោះដែរក៏មានទស្សនិកជន និងអ្នកគាំទ្រតារាសម្តែស្រីស្រស់រូបនេះបាន សរសេរសារសរសើរអំពីទឹកចិត្តសប្បុរសរបស់អ្នកនាងស្រីមុំ និងស្វាមី ទោះបីជាខ្លួនកំពុងតែស្ថិតនៅក្នុងស្ថានភាពពពោះយ៉ាងណាក្តី។

 

 

 

 

គួរបញ្ជាក់ថាជារឿយៗតារាសម្តែង គង់ ចាន់ស្រីមុំ និងស្វាមី លោក គីម សីហា តែងតែឆ្លៀតពេលទំនេរពីការងារផ្សេងៗ ដើម្បីនាំយកអំណោយសប្បុរសធម៌ទៅ ជួយដល់ជនរងគ្រោះផ្សេងៗដែលកំពុងតែប្រឈមមុខនឹងការខ្វះខាត៕

 

ប្រភព៖ Instagram គង់ចាន់ ស្រីមុំ

 

 

 

 

 

 

 

 

 

 

 

 

 

 

Facebook Comment

Related Articles