លោក នេត សាវឿន ជំរុញឲ្យដាក់ស្ត្រីធ្វើជាប្រធានតាមអង្គភាព
ស្នងការដ្ឋាននគរបាលជាតិ ជំរុញទៅនាយកដ្ឋានបុគ្គលិក ពិនិត្យលទ្ធភាពស្រ្តី ឲ្យធ្វើជាប្រធាននាយកដ្ឋាន អង្គភាព និងស្នងការនគរបាលរាជធានី-ខេត្ត ដោយថាដើម្បីចូលរួមថែរក្សាសុវត្ថិភាព និងសន្តិសុខប្រទេសជាតិ។
ការជំរុញនេះធ្វើឡើងស្របពេល ទិវាអន្តរជាតិនារី៨មីនា ខួបទី១០៧ នឹងចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។
គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ បានដកស្រង់សម្តីរបស់លោក នេត សាវឿន ក្នុងពិធីអបអសាទរមិទ្ទិញទិវាអន្តរជាតិនារី៨មីនា ខួបទី១០៧ ក្រោមវិធានបទ “ស្រ្តីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ” នារសៀលថ្ងៃទី៥ ខែមីនា ម្សិលមិញថា រាជរដ្ឋាភិបាលបាន យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះស្រ្តី ដោយថា ស្ត្រីក៏មានសមត្ថិភាពធ្វើការងារដូចបុរសដែរ។
ករណីនេះ លោក សាវឿន ជំរុញទៅនាយកដ្ឋានបុគ្គលិក គប្បីធ្វើការពិចារណាក្នុងការដាក់ស្រ្តីធ្វើជាប្រធាននាយកដ្ឋាន អង្គភាព និងស្នងការតាមបណ្តារាជធានី-ខេត្តនានា ដើម្បីឲ្យចលនាស្រ្តីកាន់តែមានភាពល្អប្រសើ បន្ថែមទៀត ក្នុងការចូលរួមថែរក្សាសុវត្ថិភាព សុខសន្តិភាព សណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ។
វេបសាយដដែលបញ្ជាក់ថា នៅក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិ នាពេលបច្ចុប្បន្ននេះ គឺមានស្រ្តីជិតមួយពាន់នាក់ កំពុងបម្រើការជានគរបាល ដោយអ្នកខ្លះធ្វើជាអគ្គស្នងការរង និងអនុប្រធាននាយកដ្ឋាន និងអង្គភាពជាដើម៕
ប្រភព៖ vod

គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា