លោក ហ៊ុន ម៉ាណែត អញ្ជើញដាក់សម្ភោធសមិទ្ធផលថ្មីៗតម្លៃជិត២០ម៉ឺនដុល្លារ នៅវត្តទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

976 Views
March 7, 2018

(កំពង់ចាម)៖ សមិទ្ធផលថ្មីៗ ជាច្រើនមានទាំងកុដិកម្ពស់ពីរជាន់ធ្វើពីបេតុងអាមេមានទំហំ១៥ម៉ែត្រ គុណ៩ម៉ែត្រ ដែលមានតម្លៃសរុបជិត២០ម៉ឺន ដុល្លារ ត្រូវបានលោក ហ៊ុន ម៉ាណែត តំណាងសម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លវការ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨នេះ នៅក្នុងវត្តទងត្រឡាច ស្ថិតនៅក្នុងភូមិទងត្រឡាច ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

 

 

 

 

 

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សមិទ្ធផលដែលសម្តេចតេជោសម្រេចជួយនោះរួមមាន ជួយកសាងវត្តទងត្រឡាច បន្ថែមទៀត ជួយកសាងកុដិវត្តបឹង​ទីង ជួយកសាងកុដិវត្តស្រលាត់ដៃជួយសាងសង់សាលាឃុំខ្នា (ស) ជួយសាងសង់អាគារសិក្សា១ខ្នង និងចាក់ដីនៅសាលាបឋមសិក្សាភូមិ​ខ្ទឹង ជួយ​សាងសង់បណ្តាល័យ ជូនសាលាបឋមសិក្សាបឹងទីង ព្រមទាំងជួយឧបត្ថម្ភនានាក្នុងកម្មវិធីបុណ្យ និងជួយកសាងនូវសមិទ្ធមួយចំនួនទៀត ដែលសរុបថវិការសម្រាប់ចំណាយលើការជួយកសាងនេះអស់ប្រមាណជាង១៦ម៉ឺនដុល្លាអា​មេរិក។ ជាមួយនេះសម្តេចក៏សម្រេចជួយជួសជុលផ្លូវក្រាលគ្រួសក្រហមមួយខ្សែប្រវែងជាង១៣គីឡូម៉ែត្រ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះផងដែរ។

 

 

 

 

 

ជាមួយគ្នានឹងការដាក់ឲ្យប្រើប្រាស់សមិទ្ធផលថ្មីនេះ លោក ហ៊ុន ម៉ាណែត បានបន្តថា ប្រទេសជាតិយើងទទួលបានការអភិវឌ្ឍន៍ រីកចម្រើនជឿនលឿនជាបន្តបន្ទាប់មកនេះដោយមានការដឹកនាំ ដ៏ត្រឹងត្រូវរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដែលកើតចេញពីការបោះឆ្នោត។ លោកក៏អំពាវនាវឲ្យ​ប្រជាពលរដ្ឋបោះឆ្នោតគាំទ្រឲ្យសម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសជាតិសម្រាប់ អាណត្តិក្រោយទៀតដើម្បីឲ្យ​កម្ពុជា មានសុខសន្តិភាព មានការអភិវឌ្ឍន៍លើគ្រប់វិស័យ។

 

 

 

 

លោក ហ៊ុន ម៉ាណែត ក៏បានជម្រាបជូនប្រជាពលរដ្ឋទៀត​ថា ជាមួយនឹងការខិតខំរបស់សម្តេចតេជោ ក្នុងការអភិវឌ្ឍន៍ប្រទេស​បែរជាពួកប្រឆាំង បង្កាច់បង្ខូចរដ្ឋាភិបាលស្នើឲ្យអន្តរជាតិផ្តាច់ជំនួយដល់កម្ពុជា និងសុំឲ្យអន្តរជាតិឈប់ទិញសំលៀកបំពាក់ពីកម្ពុជា ដែលទង្វើរបស់ក្រុមមនុស្ស បក្សប្រឆាំងនេះ ធ្វើឲ្យខាតប្រយោជន៍ជាតិ ហើយបក្សប្រឆាំងនៅតាមបណ្តាប្រទេសនានា គេមិនដែលសុំឲ្យអន្តរជាតិកាត់ជំនួយ ពីប្រទេសខ្លួនឯងនោះឡើយ។

 

 

 

 

 

លោក ហ៊ុន សែន ម៉ាណែត បានលើកឡើងទៀតថា សមិទ្ធផលដែលយើបានចូលរួមទាំងរាជរដ្ឋាភិបាល និងសប្បុរសជនជិតឆ្ងាយក្នុង និងក្រៅប្រទេសសម្រាប់ឲ្យប្រជាពលរដ្ឋលោកយាយលោកតា បងប្អូនពូមាមីងទាំងអស់ចាស់ ឬក្មេងគ្រប់វិស័យបានប្រើប្រាស់គ្រប់ៗគ្នា ហើយថ្ងៃនេះសូមធ្វើការកោតសរសើរស្មារតីឈ្នះៗ របស់ប្រជាជនទាំងមូលនៅភូមិទងត្រឡាចនេះ។

 

 

 

 

ដោយអនុវត្តតាមគោលនយោបាយភូមិ-ឃុំរបស់រាជរដ្ឋាភិបាលធ្វើ ឲ្យមានសន្តិសុខល្អប្រសើ ប្រជាពលរដ្ឋរស់នៅប្រកបដោយសុខសនិ្តភាព សមត្ថកិច្ចគ្រប់ផ្នែកក្នុងឃុំបានអនុវត្តតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ ​និងកិច្ចសហប្រតិបត្តិពីអាជ្ញាធរឃុំ ដែលមានជំនាញ បានចាត់វិធានការទប់ស្កាត់បទល្មើសគ្រប់ប្រភេទបានទាន់ពេលវេលា ហើយធ្វើឲ្យប្រជាពលរដ្ឋមានការជឿជាក់ខ្លាំងលើសមត្ថកិច្ច និងបានចូលរួមសហការ បានយ៉ាងល្អប្រសើរ ជាពិសេសបានបង្កលក្ខណៈ ឲ្យប្រជាពលរដ្ឋបានចូលរួមអភិវឌ្ឍន សេដ្ឋកិច្ចគ្រួសារពីមួយថ្ងៃទៅមួយថ្ងៃ។

 

 

 

 

 

លោកថា តាមការពិតបើយើងរួមគ្នាកសាងតាំងពីដើមនោះវាមិនពិបាកទេតែជាអកុសលប្រទេសយើងធ្លាក់ក្នុងភ្លើងសង្រ្គាម គឺបានបំផ្លិចបំផ្លាញច្បាំងគ្នា ក្នុងឆ្នាំ១៩៧៥ គឺជារបបប៉ុលពត ពេលនោះទីនេះគឺគ្មានសាសនាទេ ប៉ុលពត បានជំលៀសប្រជាជន និងព្រះសង្ឃដែលគង់នៅទីនេះ៤០អង្គផងដែរ។ តែលុះក្រោយមកទៀតឆ្នាំ១៩៧៩វត្តនេះបានក្លាយទៅជាវត្តទងត្រឡាច ដោយអ្នកជំនាន់ក្រោយនេះចេះតែហៅតៗ គ្នារហូតមកដល់សព្វថ្ងៃនេះ។

 

 

 

 

 

លោកបញ្ជាក់ទៀតថា​ រាជរដ្ឋាភិបាលគឺដោយសារប្រជាពលរដ្ឋ និងដើម្បីប្រជាពលរដ្ឋហើយបានកើតឡើងដោយសារប្រជាពលរដ្ឋបោះឆ្នោត ឲ្យហើយរដ្ឋាភិបាល ដឹកនាំប្រទេសតាំងពីឆ្នាំ១៩៧៩ បានវាយបំបែករបប ប៉ុល ពត របបខ្មែរក្រហម ដែលបានធ្វើបាបប្រជាពលរដ្ឋ ពេលនោះអ្នកស្នេហាជាតិ សម្តេចតេជោ ហ៊ុន សែន និងបក្សពួកប៉ុន្មាននាក់ទៀតរត់ទៅប្រទេសវៀតណាម កសាងកម្លាំងទ័ពចូលមកបូកជាមួយ និងប្រជាពលរដ្ឋគ្រប់ប្រទេស បានឈរប្រឆាំង និងខ្មែរក្រហម ហើយយើងក៏បានផ្តួលរលំខ្មែរក្រហមដោយជោគជ័យ។

 

 

 

 

លោកថា មិនចាំបាច់ទៅមើលអតីតកាលនាំឲ្យយើងឈឺចាប់នោះទេ តែយើងត្រូវមើលនូវអ្វីដែលមានថ្ងៃនេះដែលជាសមិទ្ធផលចាំបាច់បំផុតសម្រាប់ប្រើប្រាស់ ៥០ ទៅ៦០ឆ្នាំទៀត។ ប្រវត្តិសាស្រ្តបានកើតឡើងនូវភ្នក់ភ្លើងសង្រ្គាមម្តងរួចមកហើយ យើងមិនចង់ឲ្យវាកើតឡើងតទៅទៀតទេ ហើយយើងក៏មិនអង្គុយកើតទុក្ខពីប្រវត្តិសាស្រ្តទៀតដែរ តែយើងអង្គុយថ្ងៃនេះអបអរសាទរនូវអ្វីដែលរីកចម្រើន និងទៅថ្ងៃអនាគតទៀត។

 

 

 

 

អ្នកខ្លះចាំតែថា តាមសង្គម Facebook ឬ YouTube ផ្សេងៗ រិះគន់សម្តេចថាដឹកនាំប្រទេស៣០ឆ្នាំហើយ អត់ព្រមផ្លាស់ប្តូរសោះ ហេតុអីមិនព្រមធ្វើឲ្យដូចអាមេរិក? យើងធ្វើមិនរួចទេព្រោះប្រជាពលរដ្ឋ នៅតែបន្តបោះឆ្នោតឲ្យសម្តេចឈ្នះគ្រប់អាណត្តិបែបនេះ ហើពួកយើងនិងរង់ចាំមើលលទ្ធផលទាំងអស់គ្នា នៃការបោះឆ្នោតក្នុងខែកក្កដាខាងមុខនេះ។

 

 

 

 

ក្នុងឱកាសនោះលោក ហ៊ុន ម៉ាណែត បានបំពាក់គ្រឿងឥស្សរិយយសជូនសប្បុរសជនជាច្រើនរូបដែលមានស្នាដៃចូលរួមជួយអភិវឌ្ឍន៍មួលដ្ឋាន និងផ្តល់អំណោយមួយចំនួនជូន អាជា្ញធរមូលដ្ឋាន សិស្សា នុសិស្ស យាយជីតាជី ព្រមទាំងអញ្ជើញបើកការរដ្ឋានជួសជុលផ្លូវក្រាលគ្រួសក្រហម ជាង១៣គីឡូ​ម៉ែត្រនោះ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ប្រភព៖  freshnews

 

Facebook Comment

Related Articles