កំពូលភីឡុតស្រីបាត់ខ្លួនជាង៨០ឆ្នាំយ៉ាងអាថ៌កំបាំង ស្រាប់តែពេលនេះ រកឃើញ…

1021 Views
March 9, 2018

កាលពីឆ្នាំ១៩៣៧ ភីឡុតស្រីដ៏ល្បីល្បាញម្នាក់ ឈ្មោះ Amelia Earhart បានបាត់ខ្លួន និង បាត់ដំណឹងសូន្យឈឹង នៅពេលដែលនាងព្យាយាមចង់ក្លាយជាស្រ្ដីដំបូងបង្អស់ក្នុងលោកដែលបើកយន្ដហោះជុំវិញពិភពលោក។ រឿងនេះបានធ្វើឲ្យអ្នកស្រាវជ្រាវមិនអាចដោះស្រាយអាថ៌កំបាំងដែលនាងបាត់ខ្លួនេះអស់រយៈពេលជាច្រើនឆ្នាំ។

 

 

 

 

 

 

 

 

 

 

ក្រោយពីនាងបាត់ខ្លួនយ៉ាងអាថ៌កំបាំងបែបនេះ ក៏មានពាក្យលេចចចាមអារ៉ាមជាច្រើនគួរឲ្យព្រឺរោម ព្រោះតែមិនដឹងពីមូលហេតុដែលនាងបាត់ខ្លួន។ អ្នកខ្លះនិយាយថា នាងត្រូវបានពួកជប៉ុនចាប់ខ្លួនហើយធ្វើទារុណកម្មរហូតដល់ស្លាប់ ដែលគេគិតថា នាងជាចារនារីរបស់អាមេរិក។

 

 

 

 

 

 

 

 

 

ប៉ុន្ដែ កាលពីថ្មីៗនេះ អាថ៌កំបាំងត្រូវបានគេទម្លាយហើយ ដែលអ្នកវិទ្យាសាស្រ្តបានអះអាងថា គេពិតជាបានរកឃើញបំណែកឆ្អឹងនិងសាកសពរបស់នាងមែន។ ឆ្អឹងនោះត្រូវបានរកឃើញតាំងពី៣ឆ្នាំក្រោយពេលដែលនាងបាត់ខ្លួន តែមានការមិនយល់ស្របគ្នារវាងអ្នកវិទ្យាសាស្រ្ត ដែលខ្លះថា វាជាឆ្អឹឹងមនុស្សប្រុស។

 

 

 

 

 

 

 

 

 

យ៉ាងណាមិញ ៨១ឆ្នាំក្រោយមកនេះ ទើបមានអ្នកហ៊ាននិយាយថា ឆ្អឹងដែលគេរកឃើញនៅលើកោះប៉ាស៊ីហ្វិក Nikumaroro ពិតជារបស់ Amelia Earhart ៩៩ភាគរយ ដែលគេវិភាគតាមបច្ចេកវិទ្យាទំនើប តាមរយៈ កំពស់ ទម្ងន់ មាឌ ប្រវែងអវយវៈរបស់នាង ជាដើម។

 

 

 

 

 

 

 

 

 

 

 

 

គួរបញ្ជាក់ដែរថា អ្នកនាង Amelia Earhart ជនជាតិអាមេរិក ក្លាយជាភីឡុតស្រីល្បីល្បាញ ដោយសារតែនាងគឺជាស្រ្ដីដំបូងគេបង្អស់ដែលបើកយន្ដហោះម្នាក់ឯង ឆ្លងកាត់មហាសមុទ្រអាត្លង់ទិច៕

 

ប្រភព៖Mirror

 

Facebook Comment

Related Articles