រឿងពិតក្នុងប្រវត្តិសាស្រ្ត! ស្ដេចចិនស្រឡាញ់ប្រុសដូចគ្នា ដល់ថ្នាក់ធ្វើរឿងច្រើនបែបនេះចំពោះគូស្នេហ៍! អានហើយរំជួលចិត្ត…
រឿងរ៉ាវស្នេហាស្រឡាញ់ភេទដូចគ្នា មិនមែនទើបតែកើតឡើងនាសម័យថ្មីនោះទេ ធម្មជាតិបានកម្រិតស្នេហាមនុស្សមកតាំងពីសម័យបុរាណមកម៉្លេះ គ្រាន់តែពេលនោះ អាចមានការបិទសិទ្ធិ ស្អប់ខ្ពើមខ្លាំងពីសង្គម ទើបបណ្ដាលឲ្យអ្នកស្រឡាញ់ភេទដូចគ្នាមិនអាចចេញមុខទទួលស្គាល់ពីទំនោរស្នេហារបស់ខ្លួនបាន។


អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនៅក្នុងប្រវត្តិសាស្រ្តប្រទេសចិន គឺមានរឿងស្នេហាស្រឡាញ់ភេទដូចគ្នាជាច្រើនបានកើតឡើង ហើយមានភាពល្បីល្បាញមកដល់បច្ចុប្បន្ននេះ។ ក្នុងចំណោមនោះ រឿងដែលល្បីជាងគេ គឺរឿងស្នេហាប្រុសស្រឡាញ់ប្រុសរបស់ព្រះចៅអធិរាជចិន ព្រះនាម Ai នៅក្នុងរជ្ជកាលហាន ដែលគ្រងរាជ្យនៅឆ្នាំទី ៧ ដល់ ឆ្នាំទី១ មុនគ្រិស្ដរាជ។


ខុសពីស្តេចផ្សេងៗ ដែលស្រឡាញ់ស្រីស្នំ៣០០០នាក់ នៅក្នុងព្រះរាជវាំង ស្តេច Ai បែរជាពេញព្រះទ័យ ស្រឡាញ់មន្ត្រីតូចតាចម្នាក់ឈ្មោះ Dong Xian ដែលជាបុរសដូចគ្នា យ៉ាងងប់ងុលជាជាងស្នំស្រីៗ។ រឿងដែលគេនិយាយតៗគ្នា ហើយរំជួលចិត្តចំពោះស្នេហារបស់ ស្ដេច Ai គឺ នៅថ្ងៃមួយ ស្ដេច Ai និង Dong Xian បានសម្រាកពេលថ្ងៃនៅក្នុងដំណាក់ ពេលនោះ Dong Xian បានគេងពីលើអាវរបស់ ស្តេច Ai ។ បន្ដិចក្រោយមក ស្តេច Ai ចង់តើនឡើង ប៉ុន្ដែទ្រង់មិនដាច់ចិត្តរំខាន និង ដាស់ Dong Xian ដែលកំពុងគេងលង់លក់ពីលើអាវទ្រង់ ឲ្យក្រោកឡើងនោះទេ។




ទីបំផុត ទ្រង់សុខចិត្តយកកន្ត្រៃកាត់ដៃអាវចេញ ដើម្បីងើបឡើង ហើយបន្ដឲ្យ Dong Xian គេងលង់លក់តទៅទៀត។ ទង្វើនេះពិតជាបង្ហាញពីស្នេហាដ៏ជ្រាលជ្រៅរបស់ស្តេច Ai ចំពោះ Dong Xian។ មិនតែប៉ុណ្ណោះ ទ្រង់ថែមទាំងព្រទានបុណ្យសក្ដិ កិត្តិយស មាសប្រាក់ សព្វគ្រប់បែបយ៉ាង ដើម្បីផ្គប់ផ្គន់គូស្នេហ៍ Dong Xian ជាទីស្រឡាញ់។


ប៉ុន្ដែ ស្នេហាពិតជាធ្វើឲ្យមនុស្សខ្វាក់ភ្នែកមែន! ស្តេច Ai ស្រឡាញ់លំអៀងទៅលើ Dong Xian ពេក ធ្វើឲ្យ Dong Xian ក្លាយជាមន្ត្រីមានអំណាចបំផុតក្នុងរាជការ និង ចងសត្រូវនឹងមន្រី្តរាជការជាច្រើន ។ អ្វីដែលមិននឹកស្មានដល់គឺ មុនពេលជិតសោយទីវង្គត់ ស្ដេច Ai មានបំណងផ្ទេររាជ្យឲ្យ Dong Xian ក្លាយជាមហាក្សត្រទៀតផង តែត្រូវពួកមន្រ្តីជំទាស់ ហើយបង្ខំឲ្យ Dong Xian សម្លាប់ខ្លួន ហើយក្សត្រផ្សេងក៏ឡើងគ្រងរាជ្យបន្ដ៕
ប្រភព៖ thetropicalist
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា