ទូច ស្រីល័ក្ខ សម្ដែងអារម្មណ៍តត់ស្លុត ទៅលើប្រជាពលរដ្ឋចំពោះរឿងកាត់ទោសលោកបណ្ឌិត ស្ទើរស្លាប់នឹងកន្លែង!(មានវីដអូ)

286 Views
March 12, 2018

តារាសម្ដែងអ្នកនាង ទូច ស្រីល័ក្ខ បានសម្ដែងនូវអារម្មណ៍តត់ស្លុតជាខ្លាំងនៅពេលដែលអ្នកនាង បានទទួលដំណឹងពាក់ព័ន្ធនឹងករណី ប្រជាពលរដ្ឋនាំគ្នាព្រួតវាយលោកបណ្ឌិត ស៊ុយ​ សារ៉េត ស្ទើរស្លាប់នៅកន្លែងបែបនេះ ក្រោយពីលោក ស៊ុយ សារ៉េត បានបើរថយន្តរបស់ខ្លួនប៉ះនឹងម៉ូតូហើយលោកមិនបានឈប់ដោះស្រាយ ។

គួររំលឹកផងដែរថា ​កាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨នេះ មានករណីប្រជាពលរដ្ឋតាមដេញវាយប៉ុនប៉ងសម្លាប់អ្នកបើកបរ នឹងបានវាយកំទេចរថយន្ដទំនើបមួយគ្រឿង ម៉ាក Gac GSS Super ពាក់ស្លាក់លេខ ភ្នំពេញ2AP-9719 បើកបរដោយបុរសម្នាក់ដែលយើងបានស្គាល់ថាជាលោកបណ្ឌិត ស៊ុយ សារ៉េត ។ ក្នុងហេតុការណ៍នេះមានសាក្សីបានអះអាងថា រថយន្តនេះបានបើកបុករះតាមផ្លូវពីម្ដុំទួលសង្កែ ខណ្ឌទួលសង្កែ ហើយរថយន្តបានបើករត់គេចរហូតដល់ម្ដុំពេទ្យលោកសង្ឃ ខណ្ឌទួលគោក រាជាធានីភ្នំពេញ ។ សមត្ថកិច្ចបានបញ្ចាក់ថា ករណីនេះមិនបានបណ្ដាលអោយមានមនុស្សស្លាប់ដូចដែលបានលឺតគ្នានោះទេ គឺគ្រាន់តែប៉ះម៉ូតូមួយគ្រឿង នឹងមិនបណ្ដាលអោយនរណាម្នាក់មានរបួលនោះទេ ហើយតៃកុងរថយន្ដខាងលើបានបន្ដបើកមកដល់ម្ដុំពេទ្យលោកសង្ឃទើបប៉ះម៉ូតូមួយគ្រឿងទៀត ហើយធ្វើអោយអ្នកបើកម៉ូតូរងរបួស ក៏មានការស្រែកលឺតៗគ្នា ហើយមានការប្រើហឹង្សាទៅលើភាគីរថយន្ដ និងធ្វើអោយអ្នកបើកបររថយន្ដស្ទើរស្លាប់ស្ទើររស់ ។

ក្នុងហេតុការនេះអ្នកនាង ទូច ស្រីល័ក្ខ បានរៀបរាប់នៅក្នុងបណ្ដាលសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា (អោយពុទ្ធោរអើយហេតុអីក៏ដូចច្នេះលោក ប្រទេសមានច្បាស់ បើគាត់បើឡានរត់គឺខុសហើយ តែហេតុអីក៏អស់លោកប្រជាជនមួយចំនួនធ្វើអញ្ចឹងដាក់គាត់ ចុះបើអស់លោកដែរវ៉ៃគាត់វ៉ៃប៉ះចំឪពុករឺក៏ក្រុមគ្រួសារយើងរឺក៏អ៊ុំរឺពូរបស់យើងតើអស់លោកប្រជាជនមួយចំនួនដែរវ៉ៃគាត់និងតើមានអារម្មណ៍បែបណា? បើគាត់ឈប់ហើយចុះយើងនិងជាប្រជាជនដែរ៉ៃមិនព្រមរកសម្ថត្តកិច្ចអោយជួយធ្វើអន្តរាគមន៍ហើយឃាត់ខ្លួនគាត់ទុកដើម្បីអោយគាត់ដោះស្រាយទៅលើកជនរងគ្រោះហើយទៅតាមនិតិច្បាស់ ចុះបើអស់លោកមួយចំនួនដែរវ៉ៃប្រើអំពើហឹង្សារទៅលើកគាត់ដោយមិនសួរហេតុផងហើយមិនស្តាប់និងការបកស្រាយរបស់ជនបង្ករ ? តើអស់លេាកធ្វេីម៉េចនិងយល់ ? តិចប្រយ័ត្តថ្ងៃណាមួយអស់លោកមួយចំនួនដែរវ៉ៃគេដោយគ្មានហេតុផលប្រយ័ត្តវ៉ៃប៉ះបងប្អូនយើងតើលោកគិតយ៉ាងណា? ជនរង់គ្រោះគ្មានវត្តមានជនបង្ករទទួលខុសត្រូវ អ្នកដែរត្រូវដោះស្រាយអោយជនរងគ្រោះ ឥឡូវត្រូវរង់របួសធ្ងន់ដោយសារប្រជាជនមួយចំនួនមិនសួរវ៉ៃដោយគ្មានហេតុផង មិនដឹងថាង់ជនបង្ករស្លាប់រឺមួយក៏រស់ទេ) ៕

https://www.facebook.com/realtouchsreyleak/videos/1995166090730395/

Facebook Comment