លោក វិល្លាមបង្ហាញទស្សនៈផ្ទាល់ខ្លួន អានហើយអ្នកវាយលោកបណ្ឌិត ស៊ុយ សារ៉េតអាចស្តាយក្រោយខ្លាំង

407 Views
March 12, 2018

បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍ ក្លាយជាករណីផ្ទុះហិង្សាផ្អើលរាជធានីភ្នំពេញកាលពីម្សិលមិញបានបង្ករឲ្យលោក បណ្ឌិត សាស្រ្តាចារ្យស៊ុយ សារ៉េតដែលកំពុងតែបម្រើការងារនៅក្នុងសកលវិទ្យាល័យមួយ កំពុងតែទទួលការសង្គ្រោះបន្ទាន់នៅក្នុងមន្ទីពេទ្យក្រៅប្រទេស។

 

 

បន្ទាប់ពីមើលឃើញនូវហិង្សាយ៉ាងសាហាវក្រោយគ្រោះថ្នាក់បរាចរណ៍ តារាបណ្តាញសង្គម ដែលមហាជនស្គាល់យ៉ាងច្បាស់ វិល្លាម ( William Guang) បានបង្ហាញទស្សនៈផ្ទាល់ខ្លួនចំពោះរឿងរ៉ាវទាំងអស់នេះ ដោយលោកបានលើកពីផ្លូវច្បាប់ និងការប្រើប្រាស់ ហិង្សារបស់ពលរដ្ឋដែលតែងតែគ្រប់គ្រងកំហឹងរបស់ខ្លួនឯងមិនបាន។

 

នៅក្នុងបណ្តាញសង្គមផ្ទាល់ខ្លួនលោក វិល្លាមបានសរសេរថា៖ “​ច្បាប់គឺធានា សមភាព សេរីភាព សេចក្ដីថ្លៃថ្នូរ កិត្តិយសបុគ្គលគ្រប់រូប !

 

កត្តាច្បាប់ ៖ សហចារី ប្រព្រឹត្តបទល្មើស ហឹង្សាដោយចេតនា បំផ្លាញទ្រព្យសម្បត្តិឯកជន ( មានស្ថានទំងន់ទោស ) ទាំងអស់គួរតែត្រូវច្បាប់អូសក្បាលដាក់គុកម្ដង ហើយអ្នកបុកគេមិនទទួលខុសត្រូវច្បាប់បានកំណត់ដាក់ទោសតើហ៍ បុកមិនទទួលខុសត្រូវចឹងគួរចាប់បានដាក់អោយធ្ងន់ធ្ងរកុំអោយពលរដ្ឋអស់ជំនឿ

 

កត្តាសង្គម ៖ បុករត់ជាទង្វេីអាម៉ាស់មិនទទួលខុសត្រូវមួយ

ឯការបុករះទៀតសោតដូចមិនទាន់ឃេីញជនរងគ្រោះ

ដែលលោក សារ៉េតនេះបុកចេញមុខមកចេញ មិនដឹងថារងគ្រោះប៉ុន្មាននាក់ បុករះមែនឬមិនមែន ! ឬស្រែកតាមគ្នាបង្អេីលអោយវាយជនរងគ្រោះ តែការប្រេីហឹង្សាលេីអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍វាជាជំងឺសង្គមធ្ងន់មួយ

 

កត្តាសីលធម៌ ៖ ខ្មែរឥលូវវាបាត់ព្រលឹងជាតិវាសល់តែឈ្មោះ អាងបន្តិចវាយដំច្រំធាក់អត់សីលធម៌ គេប្រព្រឹត្តខុសច្បាប់យេីងជាពលរដ្ឋគួរចាប់គេអោយច្បាប់ទៅ យេីងមិនសិទ្ធស្អីទៅវាយគេ ? ណាមួយគាត់ជាមនុស្សចាស់ផង , ឯគាត់វិញរៀនដល់បណ្ឌិត បេីបុកចុះមកសម្រួលសិន ទៅកុំអាងអីអាងរត់ចឹងវាបង្ហាញពីភាពខ្វះទំនួលខុសត្រូវ

 

កត្តាចិត្តសាស្ត្រនឹងសង្គមសាស្ត្រ ៖ គ្មាននរណាចង់បេីកបរឡានថ្មីលេីផ្លូវថ្នល់ទៅជួបគ្រោះថ្នាក់ទៅ «អចេតនា», តែមនុស្សខ្លះតែឃេីញចោរ ឃេីញជនបង្ករគ្រោះថ្នាក់ចរាចរណ៍ចេះតែចង់វាយ ! «បញ្ហាសតិអារម្មណ៍ធ្ងន់ធ្ងរកេីតដោយកំហឹង»

 

សរុបសេចក្ដី អ្នកបុករត់គឺខុសតែខុសតិច ជាងអ្នកព្រួតវាយ វាយសាហាវណាស់ ,”។

 

គួរបញ្ជាក់ថាតាមរយៈការបង្ហាញរបស់លោក ផែង វណ្ណៈ គឺលោកសាស្រ្តាចារ្យ ស៊ុយ សារ៉េត កំពុងតែស្ថិតនៅក្នុងមន្ទីពេទ្យប្រទេសវៀតណាម ក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើយទេ ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយគ្មានប្រភពមួយចំនួនបែរជាថាលោកបានទទួលមរណៈភាពទៅវិញ៕

 

 

 

 

 

 

 

 

 

 

ប្រភព៖ William Guang

 

Facebook Comment

Related Articles