កម្ពុជានឹងមានភ្លៀងកក់ខែធ្លាក់ពីតិចទៅបង្គួរស្ទើរទូទាំងប្រទេស ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២២ ខែមីនា ដោយសារឥទ្ធិពលខ្យល់បក់ពីសមុទ្រចិនខាងត្បូង

99 Views
March 13, 2018

(ភ្នំពេញ)៖ កម្ពុជានឹងមានភ្លៀងកក់ខែ ធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរស្ទើរទូទាំងប្រទេស ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ដោយសារតែទទួលរងឥទ្ធិពលពីខ្យល់ ដែលបក់មកពីទិសខាងកើត (មកពីសមុទ្រចិនខាងត្បូង)។

តាមការព្យាករណ៍អាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា «ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ កម្ពុជា នឹងទទួលរងឥទ្ធិពលពីខ្យល់ ដែលបក់មកពីទិសខាងកើត (មកពីសមុទ្រ ចិនខាងត្បូង)» ។

ក្រសួងធនធានទឹក បានបញ្ជាក់ទៀតថា យោងតាមការព្យាករឥទ្ធិពល របស់ខ្យល់ខាងលើ នឹងបង្កឲ្យមានភ្លៀងកក់ខែ ធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅបង្គួរ ចាប់ពីថ្ងៃទី១៥ ដល់ ថ្ងៃទី២២ ខែមីនា នៅតាមបណ្ដាខណ្ឌ-ស្រុក-ក្រុង មួយចំនួន រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង​ តាកែវ ស្វាយរៀង ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី និងបណ្ដាខេត្តនៅតំបន់មាត់សមុទ្រ។

ក្រសួងធនធានទឹក បានបន្ដថា បណ្ដារាជធានី-ខេត្ត ដែលមានភ្លៀងកក់ខែ សីតុណ្ហភាពអតិបរមា នឹងថយចុះ មកនៅក្នុងរង្វង់ ៣៣-៣៤ អង្សាសេ ឯបណ្ដាខេត្តដទៃទៀត សីតុណ្ហភាព អតិបរមា នឹងស្ថិតក្នុងរង្វង់ ៣៥-៣៦ អង្សាសេ៕

ខាងក្រោមនេះ​ ជាក្រដាសព្យាករណ៍អាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម៖

 

 

 

 

ប្រភព៖  freshnews

 

Facebook Comment

Related Articles