ស្នងការខេត្តកំពង់ចាម, កំពង់ស្ពឺ និងប៉ៃលិន ត្រូវបានបំពាក់ឋានន្ដរស័ក្ដិថ្នាក់ឧត្តមសេនីយទោ (ផ្កាយ២) ជាផ្លូវការ
(ភ្នំពេញ)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល, ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី សម សាមួន និងស្នងការនគរបាលខេត្តប៉ៃលិន លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ត្រូវបានបំពាក់ឋានន្ដរស័ក្ដិថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) ជាផ្លូវការ។

ពិធីបំពាក់ស័ក្ដិជាផ្លូវការនេះ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅបន្ដប្រចាំខែមីនា។

សូមរំលឹកថា ព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តម្លើងឋានន្ដរស័ក្ដិ ឧត្តមសេនីយ៍ទោ ដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ០៣រូប គឺទី១៖ ឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន អត្ដលេខ ០៤៧៨, ទី២៖ ឧត្តមសេនីយ៍ត្រី សម សាមួន អត្ដលេខ ០១៤១៤ និងទី៣៖ ឧត្តមសេនីយ៍ត្រី ឯម កុសល អត្ដលេខ ០៣៦៨៥។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ នេត សាវឿន បានលើកឡើងថា ការតម្លើងឋានន្ដរស័ក្ដិនេះ គឺដើម្បីឲ្យសាកសមជានឹងតួនាទីដែលទទួលបាន ប៉ុន្ដែការតម្លើងនេះក៏ស្នើនឹងបន្ថែមអំរែកផងដែរ ដែលតម្រូវឲ្យលោកស្នងការទាំង៣រូបនិយាយដោយឡែក និងនិយាយជារួម ឲ្យស្នងការនគរបាលរាជធានី-ខេត្តទាំងអស់ ត្រូវតែបំពេញតួនាទីឲ្យបានកាន់តែល្អបន្ថែមជូន នូវអ្វីដែលថ្នាក់ដឹកនាំប្រគល់ជូន៕

ប្រភព៖ freshnews
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា