តម្លៃប្រេងឥន្ទនៈតាមស្ថានីយទាំងអស់ចុះ៥០រៀលក្នុងមួយលីត្រ
ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ប្រេងឥន្ទនៈ នៅតាមស្ថានីយទាំងអស់បានចុះតម្លៃ៥០រៀលក្នុងមួយលីត្រ ដែលតម្លៃនេះ នឹងចាប់អនុវត្តន៍ចំនួន១០ថ្ងៃក្នុងខែមីនាឆ្នាំ២០១៨នេះ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ស្ដីពីការកំណត់ថ្លៃលក់រាយប្រេងឥន្ទនៈ ចុះផ្សាយថ្ងៃម្សិលមិញ បានប្រាប់ទៅម្ចាស់ស្ថានីយទាំងអស់ថា តម្លៃសាំងធម្មតាត្រូវលក់មិនឲ្យលើសពី ៣ ៨៥០រៀល ក្នុង១លីត្រ និងម៉ាស៊ូត ត្រូវលក់មិនឲ្យលើសពីថ្លៃ ៣ ៦០០រៀល ក្នុង១លីត្រ ដែលតម្លៃនេះ ចាប់អនុវត្តន៍ពីថ្ងៃប្រកាស ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ បើធៀបនឹងតម្លៃកាលពីថ្ងៃទី១ ដល់ថ្ងៃទី១១ខែមីនានេះ ចុះបាន៥០រៀលក្នុងមួយលីត្រ។
តម្លៃប្រេងសំាងនៅតាមស្ថានីយ៍ប្រេងឥន្ធនៈមួយចំនួនកាលពីពេលកន្លង
គួរបញ្ជាក់ថា កាលពីថ្ងៃទី០១ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨នេះ តម្លៃសាំងធម្មតាត្រូវបានក្រសួងពាណិជ្ជកម្មកំណត់ឲ្យលក់មិនឲ្យលើសពី ៣៩០០រៀលក្នុង១លីត្រ និងម៉ាស៊ូត ត្រូវលក់មិនឲ្យលើសពីថ្លៃ ៣៦៥០រៀលក្នុង១លីត្រ។
នៅតាមស្ថានីយ៍ប្រេងឥន្ធនៈមួយចំនួនក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ តម្លៃប្រេងសំាង ធម្មតាតម្លៃ៣៩៥០ និងប្រេងម៉ាសូតតម្លៃ ៣៧៥០រៀល ក្នុង១លីត្រ ដោយតម្លៃនេះ បានកើនឡើងពី ៣០០ ទៅ ៦០០រៀល បើធៀបនឹងអំឡុងពេល៨ខែមុន។ ករណីនេះធ្វើឲ្យប្រជាពលរដ្ឋនិងអ្នករកស៊ីមួយចំនួនត្អូញត្អែរពីតម្លៃសាំងឡើងថ្លៃនេះ ដោយថា ធ្វើឲ្យប៉ះពាល់ជីវភាពរបស់ពួកគេ៕
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា