ក្តៅៗម្ចាស់បទ “កាដូគ្មានន័យ” គ្រោងចេញបទចម្រៀងថ្មីក្នុងពេលឆាប់ៗ (មានវីឌីអូ)
ម្ចាស់បទ “កាដូគ្មានន័យ” លោក មួន ម៉ារ៉ាដែលធ្លាប់ទទួលបានការគាំទ្រ យ៉ាងច្រើន ពីសំណាក់ទស្សនិកជន បានបង្ហាញថាលោកនឹងអាចនឹងចូលប្រឡូក ក្នុងរង្វង់វិស័យសិល្បៈសារជាថ្មី បន្ទាប់ពីខកខានអស់រយៈពេលជាច្រើនឆ្នាំកន្លង មកហើយ។


នៅក្នុងបណ្តាញសង្គមផ្ទាល់ខ្លួន លោក មួន ម៉ារ៉ាបានសរសេរថា៖ “ដាក់អាស្ទីលអត់ដឹងខ្លួននឹងគេដែរមើល ចាំមើលគេថាម៉េច! កំពុងគិតថាចេញបទថ្មីថ្ងៃណាល្អ សម្រាប់បងប្អូនដែលគាំទ្ររងចាំស្តាប់”។ ដែលពាក្យពេចន៍ទាំងនេះគឺជាតម្រុយនៃការវិលត្រលប់ចូលមកកាន់រង្វង់សិល្បៈរបស់លោកវិញ។


យ៉ាងណាក៏ដោយ ទោះបីជាមិនទាន់វិលត្រលប់ចូលមកកាន់វិស័យសិល្បៈ ជាផ្លូវការណ៍ ក៏លោកមួន ម៉ារ៉ាតែងតែបង្ហើសំនៀងរបស់ខ្លួននៅក្នុង បណ្តាញសង្គម ដែលជារឿយៗ មានទស្សនិកជនជាច្រើនបានចូលខមិន ទន្ទឹងរង់ចាំលោកត្រលប់ចូលមកកាន់ វិស័យសិល្បៈឡើងវិញ។



បច្ចុប្បន្នលោក មួន ម៉ារ៉ាត្រូវបានគេដឹងថាជាពាណិជ្ជករទទួលបានជោគជ័យមួយ រូប ហើយជាពិសេសមកទល់នឹងពេលនេះលោកមានកូនចំនួន ២ នាក់ហើយ ដោយកាលពីពេលថ្មីៗនេះភរិយារបស់លោកក៏ទើបតែសម្រាលបានកូនស្រីដ៏ស្រស់ស្អាតមួយរូបផងដែរសម្រាប់ជាចំណងដៃនៃអាពាហ៍ពិពាហ៍របស់ខ្លួន៕
ប្រភព៖ Moon Mara
ដោយ៖ វិសាល





គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា