លោកបណ្ឌិត ស៊ុយ សារ៉េត ទទួលបានការគិតគូរពីកាកបាទក្រហមកម្ពុជា
នៅទីស្នាក់ការកណ្តាល នារសៀលថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៨នេះ កាកបាទក្រហមកម្ពុជា (កក្រក) ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានជួបសំណេះសំណាលសួរសុខទុក្ខជាមួយ កញ្ញា សារ៉េត សុផាធីតាពេជ្រ ពីស្ថានភាពសុខភាពរបស់ ឪពុកកញ្ញាគឺ បណ្ឌិតសាស្ត្រាចារ្យ ស៊ុយ សារ៉េត ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជោរ៉ៃ ប្រទេសវៀតណាម។

ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើការសួរសុខទុក្ខ និងគិតគូរចំពោះសុខភាព ព្រមទាំងឧបត្ថម្ភថវិកាមួយចំនួនជួយសម្រាលបន្ទុកនៃការព្យាបាល បណ្ឌិតសាស្ត្រាចារ្យ ស៊ុយ សារ៉េត និងសូមជូនពរឆាប់ជាសះស្បើយ និងមានសុខភាពរឹងមាំឡើងវិញ។

កញ្ញា សារ៉េត សុផាធីតាពេជ្រ និងប្អូនប្រុស បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរ មានក្តីមេត្តា ករុណា និងលើកទឹកចិត្តដល់ក្រុមគ្រួសារ ព្រមទាំងបានឧបត្ថម្ភថវិកាសម្រាលបន្ទុកព្យាបាល និងការសិក្សារបស់កូនៗ៕


ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/81184-2018-03-15-01-01-13.html
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា