ក្រសួងទេសចរណ៍ថា ព្រះអាទិត្យនឹងរះចំកណ្តាលប្រាសាទអង្គវត្តអំឡុងខែមីនា និងខែកញ្ញា
ក្រសួងទេសចរណ៍ បានប្រកាសថា បាតុភូតព្រះអាទិត្យរះចំកណ្តាលប្រាសាទអង្គរវត្តចំនួន២ដងជារៀងរាល់ឆ្នាំអំឡុងខែមីនា និងខែកញ្ញា ដោយថា នេះជាព្រឹត្តិការណ៍ «អង្គរអច្ឆរិយៈ»។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ចុះថ្ងៃទី១៣ ខែមីនាម្សិលមិញ បានឲ្យដឹងថា បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គវត្តកម្ពុជា ចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា និងចន្លោះម៉ោង ៥ ដល់ម៉ោង ៧នាទីព្រឹក ដោយថា នេះបង្ហាញឲ្យឃើញពីស្នាដៃបុព្វបុរសខ្មែរគួរឲ្យស្ងប់ស្ងែង។
ប្រាសាទអង្គរវត្ត ខេត្តសៀមរាប (ដោយ មាស មុនី)
ករណីនេះក្រសួងអំពាវនាវទៅភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណៈជន ចូលរួមទស្សនា ផ្តិតយករូបភាព ហើយជួយផ្សព្វផ្សាយព្រឹត្តិការណ៍នេះឲ្យបានទូលំទូលាយ ខណៈក្រសួងនឹងរៀបចំឲ្យមានការប្រកួតប្រជែងថតរូបស៊ែលហ្វីលើកទីបី ក្រោមប្រធានបទ«Selfie អង្គរអច្ឆរិយៈ» ដោយថា អ្នកលេខ១ ទទួលបានទឹកប្រាក់ ១លានរៀល លេខ២ ទទួលបាន ៨០ម៉ឺនរៀល និងលេខ៣ ទទួលបាន ៥០ម៉ឺនរៀល។
ក្រសួងឲ្យដឹងទៀតថា ព្រឹត្តិការណ៍នេះមានភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលរួមទស្សនា និងផ្តិតយករូបភាពរាប់ម៉ឺននាក់កាលពីឆ្នាំមុន ខណៈឆ្នាំ២០១៨នេះ ក្រសួងមិនទាន់អាចព្យាករចំនួនអ្នកចូលរួមនៅឡើយ៕
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា