ការពិត ក្បាច់រាំវង់ឡាវមិនដូចរបស់ខ្មែរទាំងស្រុងទេ! តែស្រដៀងខ្លាំង (មានវីឌីអូ)
កាលពីពេលថ្មីៗនេះ ប្រជាជនកម្ពុជាជាច្រើន ក៏ដូចជាសិល្បករ សិល្បការនីល្បីៗ បានសម្ដែងការខកចិត្ត សោកស្ដាយ និង ព្រួយបារម្ភយ៉ាងខ្លាំង នៅពេលដែលមានព័ត៌មានលេចលឺថា ប្រទេសឡាវជិតខាងយើងបានស្នើដាក់បញ្ចូលចង្វាក់រាំវង់ (ភាសាឡាវហៅថា ឡាំវង់) ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។



រឿងនេះហាក់បង្ហាញថា ឡាវបានដើរមួយជំហ៊ានមុនកម្ពុជា ខណៈដែលខ្មែរក៏មានក្បាច់រាំវង់នេះ ជាចង្វាក់ប្រពៃណីបុរាណដែលមានអាយុកាលយូរណាស់មកហើយ។ ប្រជាជនយើងខ្លះក៏ខឹងសម្បារថា ចង្វាក់រាំវង់ជារបស់ខ្មែរទេ ហេតុអ្វីឡាវហ៊ានធ្វើដូច្នេះ។ ប៉ុន្ដែ បើសិនជាលោកអ្នកគិតដូច្នេះ នោះលោកអ្នកយល់ខុសហើយ។ ចង្វាក់នេះមានឈ្មោះជាភាសាឡាវថា «ឡាំវង់» (Lam Vong) ហើយចង្វាក់រាំទៀតសោត មិនដូចជារាំវង់របស់ខ្មែរជា១០០%នោះទេ។


![]()

ចង្វាក់ឡាវមានលក្ខណៈស្រដៀង តែការបោះដៃរាំ ហាក់ដូចជាវែងៗ ឃ្លាតចេញពីគ្នា ខុសពីរាំវង់របស់ខ្មែរ ហើយបទភ្លេងក៏មិនដូចគ្នាដែរ គ្រាន់តែស្រដៀង។ នេះជាចង្វាក់ប្រពៃណីរបស់គេតាំងពីបុរាណ ដូចជារបស់យើងដែរ ដូចនេះ យើងពិបាកអះអាងណាស់ថា រាំវង់ជាកម្មសិទ្ធរបស់ខ្មែរផ្ដាច់មុខ។





ចង់ដឹងថាចង្វាក់ឡាំវង់របស់ឡាវ មានភាពខុសគ្នាពីរាំវង់របស់ខ្មែរយ៉ាងម៉េច តោះទស្សនាវីឌីអូទាំងអស់គ្នា៖
https://www.youtube.com/watch?v=s8wjr3ZazVE
https://www.youtube.com/watch?v=tkJRCrpHdUg
https://www.youtube.com/watch?v=Nm8bWCobYcw&t=200s
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា