តោះទៅមើលតារាប្រុសទាំង ៣ នាក់នេះ ទោះរវល់ យ៉ាងណាក៏ មិនភ្លេចគ្រួសារដែរ
1343 Views
March 15, 2018
Tags: ចំណាយពេលជាមួយគ្រួសារ
ទោះបីជាកំពុងតែស្ថិតនៅក្នុងស្ថានភាពមមាញឹកយ៉ាងណាតារាប្រុស ចំនួន ៣ រូបត្រូវបានគេដឹងថាតែងតែចំណាយពេលរបស់ខ្លួនឆ្លៀតសម្រាប់គ្រួសារផងដែរ ក្រោយសម្រាកពីការងារ ឬក៏មុនពេលទៅធ្វើការងារ។

តារាប្រុសទាំង ៣ រូបត្រូវបានគេដឹងថា មានដូចជា៖ លោក ឆន សុវណ្ណរាជ ដែលជាកំពូលតារារបស់ផលិតកម្ម ហង្សមាស, លោក ខេមរៈ សិរីមន្ត របស់ផលិតកម្ម ហង្សមាស, និង កំពូលតារាចម្រៀង ករុណា ពេជ្ររបស់ផលិតកម្ម ថោនផងដែរ។



ចំពោះសកម្មភាពដែលតារាប្រុសទាំង ៣ បានចំណាយទៅលើគ្រួសាររបស់ខ្លួនមាន ដូចជា៖
- ឆន សុវណ្ណរាជ: កាលពីថ្ងៃទី ១១ ខែមិនា កន្លងថ្មីៗនេះ លោកបាននាំក្រុម គ្រួសារ របស់ខ្លួនទៅញ៉ាំបង្កងនៅខេត្តតាកែវ ដោយក្នុងនោះ លោកបានបញ្ជាក់ថា ខេត្តតាកែវគឺជាស្រុកកំណើតរបស់ឪពុកខ្លួន ហើយការញ៉ាំបង្កងជុំគ្រួសារគឺ ឆ្លៀតពេលមុនលោកឡើងសម្តែងនៅទីនោះផងដែរ។


- ខេមរៈ សិរីមន្ត: ខេមរៈ សិរីមន្តក៏មិនខុសគ្នាពីលោក ឆន សុវណ្ណរាជ ដែរគឺកាលពីដើមឆ្នាំថ្មីកន្លងមកនេះ លោក សិរីមន្ត បាននាំបងប្អូន និងក្រុមគ្រួសាររបស់ខ្លួនកម្សាន្តនៅក្នុងឧទ្យានដងព្រែកក្នុងទឹកដីខេត្តកំពត។




- ករុណា ពេជ្រ: ការឆ្លៀតពេលសម្រាប់គ្រួសាររបស់លោក ករុណាពេជ្រ គឺហាក់ខុសគ្នាជាមួយតារា ២ រូបខាងលើបន្តិចដោយសារតែ លោក ករុណាពេជ្រ បានឆ្លៀតពេលពីការងារមកមើលឪពុករបស់ខ្លួនដែល កំពុងតែសម្រាកព្យាបាលជម្ងឺនៅក្នុងមន្ទីពេទ្យ៕


គួរបញ្ជាក់ថាតារាប្រុសទាំង ៣ រូបខាងលើគឺតែងតែទទួលបានចំណាប់អារម្មណ៍ពី ទស្សនិកជនជាយូរណាស់មកហើយ ដោយពួកគេមិនត្រឹមតែមានសំនៀងយ៉ាង ពិរោះប៉ុណ្ណោះទេ ក៏ប៉ុន្តែពួកគេក៏មានរូបរាងសង្ហាឆក់យកដួងចិត្តនារីៗជាច្រើន ផងដែរ៕
Tags: ចំណាយពេលជាមួយគ្រួសារ
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា