កម្ពុជានាំចេញជ័រកៅស៊ូ បានជិត៣ម៉ឺនតោន ទទួលចំណូលជាង៤០លានដុល្លារ នៅ២ខែ ដំបូងឆ្នាំនេះ
យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្មរុក្ខាប្រមាញ និងនេសាទ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ បានបញ្ជាក់ថា នៅរយៈពេល២ខែដំបូងឆ្នាំ២០១៨នេះ ប្រទេសកម្ពុជាបាននាំចេញជ័រកៅស៊ូ បានចំនួនជិត៣ម៉ឺនតោន ទទួលបានចំណូលជាង៤០លានដុល្លារអាមេរិក។
យោងតាមរបាយការនៅខែកុម្ភៈ ឆ្នាំ២០១៨ ការបញ្ចេញលក់ជ័រកៅស៊ូមានត្រឹមតែ៩៦៤៣តោនប៉ុណ្ណោះ ដែលធ្លាក់ចុះ៤៩% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧។ ដោយឡែកចំពោះតម្លៃនៃការបញ្ចេញលក់នៅខែកុម្ភៈ ជាមធ្យមជ័រកៅស៊ូ១តោនថ្លៃ១៥២១ដុល្លារ។ ដូច្នេះសរុបទឹកប្រាក់នៃការនាំចេញនៅខែកុម្ភៈ មានទឹកប្រាក់ជាង១៤លានដុល្លារអាមេរិក។

ចំណែកឯនៅខែមករា ឆ្នាំ២០១៨ ការបញ្ចេញលក់ជ័រកៅស៊ូមានចំនួន១៨៧៨៣តោន ដែលតម្លៃក្នុង១តោនជាមធ្យម១៤៤០ដុល្លារ ដូច្នេះក្នុងខែមករា សរុបតម្លៃនៃការនាំចេញជ័រកៅស៊ូ ទទួលបានទឹកប្រាក់ជាង២៧លានដុល្លារ។
សូមជម្រាបថា រហូតមដល់ពីនេះកម្ពុជា មានដីចំការកៅស៊ូសរុបមានចំនួន ៤៣៦,៨១២ ហិកតា ដែលក្នុងនោះ៖ ផ្ទៃដីចៀរជ័រមានចំនួន ១៧១,០៦៣ ហិកតា ស្មើនឹង ៣៩.១៦% និងផ្ទៃដីថែទាំមានចំនួន ២៦៥,៧៤៩ ហិកតា ស្មើនឹង៦០.៨៣%។
រាជរដ្ឋាភិបាលបានកំណត់គោលដៅផលិតជ័រកៅស៊ូ ឲ្យ២៩ម៉ឺនតោននៅឆ្នាំ២០២០។ កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខ១៦ ជាប្រទេសដែលផលិតជ័រកៅស៊ូធម្មជាតិច្រើនលើពិភពលោក៕
ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/81387-2018-03-16-06-28-32.html
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា