ស្វាមីប្តីតារាចម្រៀង សុគន្ធ នីសា បានបើករថយន្ត Rang Rover បុកម៉ូតូនៅជិតវិមានឯករាជ្យ សង៤៥០ដុល្លារ បញ្ចប់រឿងនៅកន្លែងកើតហេតុ
ស្វាមីរបស់តារាចម្រៀងដ៏ល្បីមួយរូបដែលជាម្ចាស់បទ «មាតាដៃមួយរយ» អ្នកនាង សុគន្ធ នីសា បានបើករថយន្តស៊េរីទំនើបម៉ាក Rang Rover បុកម៉ូតូនៅជិតវិមានឯករាជ្យ នាម៉ោងជិត២រំលងអាធ្រាត ឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ បណ្តាលឲ្យម៉ូតូ និងរថយន្តខូចខាតទាំងសងខាង តែមិនបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ។

អ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ គេបានឃើញ រថយន្ត Rang Rover ពាក់ស្លាកលេខភ្នំពេញ 2V-9779 បើកដោយបុរសម្នាក់ ដែលជាស្គាល់ថាជាស្វាមីរបស់តារាចម្រៀងដ៏ល្បីមួយរូប ក្នុងប្រទេសកម្ពុជា បានបើករ៉េ លុះបើកមកជិតដល់វិមានឯករាជ្យ ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿង ដែលចតចោលលើផ្លូវបណ្តាលឲ្យម៉ូតូ និងរថយន្តខូចខាតយ៉ាងដំណំផងដែរ។

បន្ទាប់ពីបុកហើយម្ចាស់រថយន្ត ដែលជាស្វាមីរបស់តារាចម្រៀងល្បីខាងលើមិនព្រមឈប់ទេ ព្យាយាមបើករត់រហូតទៅដល់ស្ពាននាគទើប អ្នកឃើញហេតុការណ៍ជិះម៉ូតូដេញទាន់ក៏ប្រាប់សមត្ថកិច្ចឲ្យទៅយកមកកាន់កន្លែងកើតហេតុវិញ។

បន្ទាប់ពីមកដល់កន្លែងកើតហេតុ ជនបង្កក៏បានចរចាជាមួយជនរងគ្រោះសងសំណងទៅម្ចាស់ម៉ូតូចំនួន៤៥០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕















ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/81462-2018-03-17-00-25-21.html
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា