អាជ្ញាធរមីនស្នើឲ្យកាណាដា បន្តជួយដល់ការបោសសម្អាតមីន និងពិចារណាជួយ ដល់វិស័យពិការភាពដោយសារមីន នៅកម្ពុជា
លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ទទួលជួបពិភាក្សាការងារជាមួយលោកស្រី Donica Pottie ឯកអគ្គរដ្ឋទូតប្រទេសកាណាដា។

លោកទេសរដ្ឋមន្ត្រី លី ធុជ បានសំដែងនូវការអរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនកាណាដា ដែលបាននឹងកំពុងជួយគាំទ្រដល់លើវិស័យសកម្មភាពមីននៅកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ក៏បានជ្រាបជូនពីលទ្ធផល នៃការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម សម្រេចបានក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ រួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា។

អនុប្រធានទី១ អាជ្ញាធរមីន ក៏បានស្នើសុំឲ្យប្រទេសកាណាដា បន្តជួយដល់ការបោសសម្អាតមីន និងជាពិសេសពិចារណាជួយ ដល់វិស័យពិការភាពដោយសារមីននៅកម្ពុជាផងដែរ។

ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជានាពេលកន្លងមក ទន្ទឹមនេះលោកស្រី នឹងលើកយកនូវសំណើសុំរបស់កម្ពុជាជូនដល់រដ្ឋាភិបាលកាណាដា ដើម្បីពិចារណាជួយដល់វិស័យសកម្មភាពនាពេលអនាគតផងដែរ៕


ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/81465-2018-03-17-00-37-25.html
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា