អាមេរិកដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីជាការវាយបកចំពោះការលូកលាន់កិច្ចការបោះឆ្នោត
អាមេរិកបានប្រកាសឲ្យដឹងពីទណ្ឌកម្មថ្មីនេះ ក្រោយពីការពន្យាពេលយ៉ាងយូរ ដែលជំរុញឲ្យមានកំហឹងនៅឯវិមានរដ្ឋាភិបាលអាមេរិក និងជំរុញឲ្យមានការចោទសួរទៅលើឆន្ទៈរបស់លោក ត្រាំ ក្នុងការប្រឈមមុខនឹងក្រុងមូស្គូ។
វិធានការនេះ បានដាក់ទៅលើក្រុមហ៊ុនចំនួន ៥ និងបុគ្គល ១៩រូប ក្នុងនោះមានស្ថាប័ន FSB ដែលជាទីភ្នាក់ងារចារកម្មកំពូលរបស់រុស្ស៊ី ទីភ្នាក់ងារចារកម្មយោធា ឬ GRU និងមនុស្ស ១៣នាក់ផ្សេងទៀត ដែលបញ្ជាក់ដោយលោក Robert Mueller ទីប្រឹក្សាពិសេសអាមេរិកដោះស្រាយករណីនេះ។
វិធានការនេះក៏ត្រូវបានដាក់ទៅលើបុគ្គលផ្សេងទៀតដែលស្ថិតនៅពីក្រោយការវាយប្រហារលើប្រព័ន្ធអ៊ីនថឹណិត ដែលប៉ុនប៉ងវាយលុកលើប្រព័ន្ធថាមពលអាមេរិក។
សេចក្ដីសម្រេចបែបនេះ បានកើតឡើង បើទោះបីជាលោក ត្រាំ បានបដិសេធម្ដងហើយម្ដងទៀតថា រុស្ស៊ីមិនបានព្យាយាមលូកលាក់លើកិច្ចការបោះឆ្នោត ដើម្បីជួយដល់រូបលោកនោះឡើយ ដោយមានក្ដីបារម្ភថា ជ័យជម្នះរបស់លោកលើអ្នកស្រី ហ៊ីលឡារី គ្លីនតុន អាចនឹងធ្លាក់ចូលក្នុងបញ្ហាចោទ៕
ប្រភព៖ http://vodhotnews.com/16/03/2018/us-hits-russia-with-sanctions-for-election-meddling/

គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា