ភ្លេចកូនក្នុងឡាន៤ម៉ោង ធ្វើឲ្យម្ដាយមានវិប្បដិសារីអស់មួយជីវិត!
អ្នកម្ដាយជនជាតិម៉ាឡេស៊ីម្នាក់ គឺជាគ្រូបង្រៀននៅសាកលវិទ្យាល័យមួយ ហើយព្រោះតែគាត់រវល់និងស្រ្តែសនឹងការងារពេក បែរជាភ្លេចភ្លាំងរហូតទុកកូនអាយុ២ឆ្នាំ ចោលនៅក្នុងរថយន្តស្ទើរមិនគួរឲ្យជឿ។



គាត់បានទុកកូននៅក្នុងឡានតាំងពីម៉ោង៩ព្រឹក ហើយគាត់មិនបានចាប់អារម្មណ៍នោះទេ។ រហូតដល់ម៉ោង១រសៀល ទើបគាត់ភ្ញាក់ខ្លួនថា កូនស្រីរបស់ខ្លួននៅក្នុងរថយន្ដនៅឡើយ។ ពេលនោះ កូនស្រីរបស់គាត់បានសន្លប់លែងដឹងខ្លួនទៅហើយ។ ភ្លាមៗ ស្រ្តីជាម្ដាយបានប្រញាប់ប្រញាល់បញ្ជូនកូនស្រីទៅកាន់គ្លីនិកដែលនៅជិត។



ជាអកុសល បន្ដិចក្រោយមក គ្រូពេទ្យប្រាប់ថា កូនស្រីនោះផុតដង្ហើមស្លាប់បាត់ទៅហើយ។ គេសង្ស័យថា កុមារីអាចស្លាប់មកពីត្រូវហប់ហើយទទួលកំដៅនៅក្នុងរថយន្ដខ្លាំងពេក។ ពេលនេះ ខាងអាជ្ញាធរម៉ាឡេស៊ីកំពុងតែស៊ើបអង្កេតបន្ដពីរឿងក្ដីនេះឲ្យបានច្បាស់ ព្រោះតាមច្បាប់របស់ប្រទេស បើប្រព្រឹត្តបទល្មើសចំពោះកុមារអាចប្រឈមនឹងការពិន័យជាទឹកប្រាក់ប្រមាណ៥ពាន់ដុល្លា ឬ/និង ជាប់ពន្ធធនាគារ១០ឆ្នាំ។ ចំណែកស្រ្ដីជាម្ដាយ បានត្រឹមតែយំសោក មានវិប្បដិសារី ហើយសុំអភ័យទោសពីសពរបស់កូន ថាគាត់គ្មានចេតនាទុកកូនចោលឡើយ។ ពិតជាគួរឲ្យសង្វេគណាស់។





ដូច្នេះ សូមមាតាបិតាកុំធ្វេសប្រហែសឲ្យសោះរឿងទុកកូននៅក្នុងរថយន្ដ ជៀសវាងស្ដាយក្រោយ បាត់បង់កូនជាទីស្រឡាញ់ដូចជាស្រ្តីខាងលើ៕
ប្រភព៖ https://nextshark.com/baby-girl-dies-mom-forgets-inside-hot-car-4-hours-malaysia/
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា