1លានគ្រាប់មិនទាន់មាន1ផង! បាញ់កាំភ្លើងពីជាង1គីឡូម៉ែត្រ សម្លាប់មេបញ្ជាការ ISIS ត្រឹមតែរយៈពេល…
កំពូលទាហ៊ានអ្នកបាញ់កំាំភ្លើងម្នាក់នៅក្នុងក្រុម SAS របស់ចក្រភពអង់គ្លេស កំពុងតែល្បីល្បាញខ្លាំង បន្ទាប់ពីលោកបានបំពេញបេសកម្ម អាចបាញ់កាំភ្លើងពីចម្ងាយជិត១ម៉ាយ ស្មើនឹង១,៥គីឡូម៉ែត្រ ឯណោះ ដែលនេះត្រូវបានអ្នកជំនាញហៅថា ជាគ្រាប់ពិឃាត១ក្នុងចំណោម១លានគ្រាប់។


![]()
មិនត្រឹមតែការបាញ់ប្រហារមានចម្ងាយឆ្ងាយហើយត្រូវ គ្មានខុសបន្ដិចនោះ ទាហ៊ានបាញ់កាំភ្លើងនេះ មានពេលបំពេញបេសកម្មត្រឹមតែ១៥វិនាទី ទាំងកណ្ដាលយប់ ដើម្បីរកគោលដៅឲ្យចំ និង បាញ់ភ្លាមៗ ។ ចុងក្រោយ ដៃដ៏ត្រង់របស់លោកធ្វើបានយ៉ាងល្អ ដោយបាញ់ត្រូវចំក្បាលបញ្ជាការ ក្រុមភេរវកម្ម ISIS បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងតែម្ដង។


ប៉ុន្ដែ ដើម្បីការពារសុវត្ថិភាពរបស់អ្នកបាញ់កាំភ្លើងដ៏អស្ចារ្យម្នាក់នេះ អត្តសញ្ញាណរបស់លោកត្រូវបានគេលាក់បាំងមិនបង្ហាញនោះទេ។ គេគ្រាន់តែដឹងថា លោកជាអ្នកបាញ់កាំភ្លើ់ងពោរពេញដោយបទពិសោធន៍ សព្វថ្ងៃកំពុងបាញ់ប្រយុទ្ធនឹងក្រុម ISIS នៅអ៊ីរ៉ាក់ និង ស៊ីរី។ លោកក៏បានបំពេញបេសកម្មនៅអាហ្កានីស្ថាន ហើយសម្លាប់គោលដៅអស់ជាង១០០នាក់ហើយ។


សោកស្ដាយដែលយើងដឹងត្រឹមតែព័ត៌មានប៉ុណ្ណឹង ព្រោះចង់ដឹងណាស់ថា អ្នកបាញ់កាំភ្លើងល្អជាងគេក្នុងលោកនេះ មានមុខមាត់យ៉ាងម៉េចទៅណរ៕
ប្រភព៖ ladbible
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា