ឈប់ចាញ់បោកផុសប្រភេទរើសបានលុយបែបនេះទៅបងប្អូន! ការពិត ម្ចាស់ផេកគ្រាន់តែចង់…

743 Views
March 19, 2018

ជារៀងរាល់ថ្ងៃនេះ មនុស្សក្មេងចាស់ប្រុសស្រី ភាគច្រើនមានគណនីហ្វេសប៊ុក និង លេងជាប្រចាំថ្ងៃ អ្នកខ្លះចំណាយពេលយ៉ាងច្រើន ក្នុងមួយថ្ងៃៗ ស្ទើរតែភ្លេចការងារ ការរកស៊ី និង ទំនាក់ទំនងប្រចាំថ្ងៃជាមួយមនុស្សដែលនៅជុំវិញខ្លួនយើង។

 

 

 

ដូច្នេះហើយ ហ្វេសប៊ុកបានក្លាយជាប្រភពព័ត៌មានដ៏ធំមួយ។ នៅពេលដែលព័ត៌មាននោះពិត ច្បាស់ជាមិនចោទបញ្ហាអ្វីនោះទេ នៅពេលដែលអ្នកលេងហ្វេសប៊ុកស៊ែរនិងខមិន តៗគ្នា។ ប៉ុន្ដែ អ្នកលេងហ្វេសប៊ុកមួយចំនួនតូច មិនបានពិចារណាច្បាស់លាស់ចំពោះព័ត៌មានណាគួរជឿ មួយណាមិនគួរជឿឡើយ ពោលគឺពួកគាត់គិតថា អ្វីដែលនៅលើហ្វេសប៊ុកគឺពិតប្រាកដទាំងអស់។

 

 

 

 

 

រឿងនេះហើយធ្វើឲ្យបុគ្គលខិលខូចខ្លះ បានកេងយកផលប្រយោជន៍ ក្នុងការបំពុលព័ត៌មានដល់បងប្អូនឲ្យជឿលង់។ ជាក់ស្ដែង កាលពីពេលថ្មីនេះ មានផេកមួយដែលបង្ហោះពីការរើសបានលុយ ចំនួន ៩៣០០ដុល្លា ហើយប្រកាសរកម្ចាស់។ នៅពេលដែលបងប្អូនប្រជាពលរដ្ឋឃើញដូច្នេះ បានខមិនសរសើរ ព្រមទាំងជួយស៊ែររាប់ម៉ឺនដង ក្រែងលោម្ចាស់គេបានឃើញ។ តួសេចក្ដីរបស់គេគឺបែបនេះ៖

«15-03-2018

ព្រឹកមិញខ្ញុំជិះម៉ូតូតាមផ្លូវ​វេងស្រេង ខ្ញុំបាន រើសបានលុយចំនួន 9300 $ ដាក់ក្នុងសាមុីមួយ។ តាមការពិភាក្សារជាមួយក្រុមគ្រួសារ លុយនេះ ទំនង ទើបតែខ្ចី គេ ពីធរនាគារ ហើយចង់ផ្ញើរទៅខេត្ត ដូចនេះខ្ញុំសំរេចចិត្តមិនយកទេ ។

ចឹងខ្ញុំសំរេចចិត្តផុសដើររកម្ចាស់ មានតែម្ចាស់ពិតទេ ដែរដឹងថាក្នុង សាមុី នោះ មានរបស់ម្យ៉ាងទៀត ដែរសំងាត់ មានតែគាត់ទេដែលដឹង។

មិនដឹងថាគ្រួសារគេនោះ យំសោកស្តាយប៉ុនណាទេ ហើយ ក៏មិនដឹងថាគេឈ្លោះគ្នា ដោយសាររឿងនឹងយ៉ាងណា ទេ ខ្ញុំបារម្មខ្លាំងណាស់

🙏សូមទំនាកទំនងមកខ្ញុំ​ 010​ 55​ 78​ 78

សូមបងប្អូនជួយ #Share រកម្ចាស់ដើមផង ។

អរគុណ»

 

 

 

 

 

ការពិតនោះ បងប្អូនដែលជឿផុសបោកប្រាស់នេះ គឺខុសហើយ! Admin បានឃើញការផុសដូច្នេះជាច្រើនលើកច្រើនសារមកហើយ នេះគ្រាន់តែជាឆាកល្ខោនដែលម្ចាស់ផេកចង់ឲ្យផេកល្បី​ ចង់បានខមិន ស៊ែរ Like ដើម្បីបានលុយពីហ្វេសប៊ុកឬពាណិជ្ជកម្ម តែប៉ុណ្ណោះ។ ដូច្នេះហើយ សូមបងប្អូនឈប់ចាញ់បោកម្ចាស់ផេកទៅ! ទង្វើនេះថែមទាំងបានកេងប្រវ័ញ្ចយកការអាណិត ការសរសើរពីបងប្អូន ទាំងវាគ្រាន់ជារឿងប្រឌិតសោះ។  សូម្បីតែបងប្អូនខ្លះ ក៏ខមិនលាន់មាត់ដូចគ្នា ព្រោះយើងដឹងពីគោលបំណងដ៏កខ្វក់របស់ម្ចាស់ផេក!

 

 

 

 

Facebook Comment

Related Articles