លោក Duterte មិនទុកតុលាការឧក្រិដ្ឋកម្មអន្តរជាតិក្នុងកែវភ្នែកឡើយ
លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានបញ្ជាក់ថា លោកមិនខ្លាច រអាជាមួយនឹងតុលាការឧក្រិដ្ឋកម្មអន្តរជាតិឡើយនៅក្នុងសុន្ទរកថារបស់លោកទៅកាន់និស្សិតទាហានហ្វីលីពីនដែលទើបតែបញ្ចប់ការសិក្សាមូលើដ្ឋានផ្នែកយោធានៃប្រទេសហ្វីលីពីន។

ការថ្លែងពីអនុភាពមិនខ្លាចរអាតៅកាន់តុលាការឧក្រិដ្ឋកម្្មអន្តរជាតិបែបនេះ គឺបានធ្វើឡើងក្រោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិគ្រោងបើកការស៊ើបអង្កេត ទៅលើការសម្លាប់ពលរដ្ឋហ្វីលីពីនចំនួនជាង ៤០០០ នាក់ដោយប៉ូលីសហ្វីលីពីន ក្រោមប្រតិបត្តិការបង្រ្កាបគ្រឿងញៀនរបស់ប្រទេសហ្វីលីពីន។



នៅក្នុងសុន្ទរកថាដដែលលោក Duterte បញ្ជាក់ថា ទោះបីជាប្រទេសហ្វីលីពីនបាន ចុះហត្ថលេខា Rome Statute ក៏ដោយ ក៏ប៉ុន្តែវាមិនមែនមានន័យថាពួកគេមាន សិទ្ធិធ្វើអ្វីតាមចិត្តដោយមិនយល់ពីកាលៈទេសៈក្នុងប្រទេសហ្វីលីពីនឡើយ ហើយការចុះហត្ថលេខានោះក៏មិនមែនមានសុពលភាព ១លានឆ្នាំដូចគ្នា។


ជម្លោះរវាងលោកប្រធានាធិបតីហ្វីលីពីន និងតុលាការឧក្រិដ្ឋកម្មអន្តរជាតិគឺ បានកើតឡើងចាប់តាំងពីលោក Duterte ចាប់ផ្តើមអនុវត្តន៍ច្បាប់បង្រ្កាប គ្រឿងញៀននៅក្នុងប្រទេសហ្វីលីពីនមកម្លេះ ដោយក្នុងនោះក្រុមអង្គេត សិទ្ធិមនុស្សនៅក្នុងប្រទេសហ្វីលីពីនបានចាត់ទុកថាវាជាការរំលោភសិទ្ធិមនុស្ស យ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសមួយនេះ។

ទោះបីជាមានការថ្កោលទោសពីអ្នកអង្កេតការណ៍សិទ្ធិមនុស្សយ៉ាងណាក្តី ក៏ប៉ុន្តែក៏មានការទទួលស្គាល់ពីស្នាដៃរបស់លោក Duterte ក្នុងការបង្រ្កាប គ្រឿងញៀនក្នុងប្រទេសហ្វីលីពីនផងដែរ ដោយក្នុងនោះបទឧក្រិដ្ឋនានា បានថយចុះយ៉ាងច្រើនបើប្រៀបធៀបជាមួយនឹងការដឹកនាំរបស់ប្រធានាធិបតីផ្សេងៗនៅក្នុងប្រទេសហ្វីលីពីន៕
ប្រភព៖ Sputnik
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា