ប្រជាពលរដ្ឋដុតព្រៃរាលឆេះខ្សែអគ្គិសនី បណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅក្រុងសំរោង
709 Views
March 20, 2018
Tags: ចរន្តអគ្គិសនី
អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ចរន្តអគ្គិសនីនៅក្នុងឃុំបុស្សស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី១៩ ខែមីនា វេលាម៉ោង ១៦៖២៤នាទី ត្រូវបានកាត់ផ្តាច់ដោយសារតែប្រជាពលរដ្ឋដុតព្រៃហើយឆេះរាលដល់ខ្សែបណ្តាញបញ្ជូនអគ្គិសនី។

ទោះបីជាយ៉ាងណាក្រុមការងារបច្ចេកអគ្គិសនីកម្ពុជា ចុះជួសជុល និងតភ្ជាប់ចរន្តជូនប្រជាពលរដ្ឋប្រើឡើងវិញនៅវេលាម៉ោង ១៩៖០០នាទីថ្ងៃដដែលនោះ។ អគ្គិសនីកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕


ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/81692-2018-03-20-00-08-09.html
Tags: ចរន្តអគ្គិសនី
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា