ដើមចមដំបូងដែលបង្កឲ្យបណ្ឌិត ស៊ុយ សារ៉េតដល់ថ្នាក់នេះដោយសារតែ តាក់ស៊ីបត់មិនប្រយ័ត្ននៅរង្វង់មូលជ្រោយចង្វារ

687 Views
March 20, 2018

បន្ទាប់ពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្ករទៅជាហិង្សាទៅលើលោក បណ្ឌិត សាស្រ្តាចារ្យ ស៊ុយ សារ៉េតរួចមក កឺសមត្ថកិច្ចរហូតមកទល់នឹងពេលនេះគឺ បានចាប់ក្របួចជនដៃដល់បង្ករបួសស្នាម និងបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃបាន ចំនួន ៣ នាក់ហើយដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។

 

 

 

 

 

 

 

 

 

 

 

 

 

យ៉ាងណាមិញកាលពីពេលថ្មីៗនេះលោកបណ្ឌិត ស៊ុយ សារ៉េតបានបញ្ចេញឃ្លីប វីឌីអូ របស់ខ្លួនជាលើកដំបូង ចាប់តាំងពីត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅប្រទេសវៀតណាម ដោយក្នុងនោះលោកបានបញ្ជាក់ថា មុនហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍គឺមានឡានតូចមួយគ្រឿងដែលទំនងជាឡានតាក់ស៊ីបានបត់អែបមិនប្រយ័ត្នជាមួយនឹងការចុចទូរស័ព្ទ ហើយលោកបណ្ឌិតបានព្យាយាមគេច និងចាប់ហ្វ្រាំង។

 

 

 

 

 

 

 

 

 

 

 

 

 

ជាមួយគ្នានោះដែរក៏មានជនអគតិមិនបានដឹងហេតុការណ៍ច្បាស់លាស់បានស្រែក ថាលោកបណ្ឌិតជាជនជាតិចិន និងដេញតាមវាយ នៅពេលដែលលោកបើក កញ្ចក់ឡានដើម្បីប្រាប់ខុសត្រូវស្រាប់តែមានគេព្រួតវាយលោកតែម្តង។

 

 

 

 

 

 

 

 

 

 

រហូតមកទល់នឹងពេលនេះអាការៈរបស់លោក បណ្ឌិតមានការថូរស្រាលច្រើនហើយ ដោយក្នុងនោះជនសង្ស័យដែលកំពុងតែគេចខ្លួនកំពុងតែត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជាបន្តទៀត ខណៈដែលលោកបណ្ឌិតបានទទួលរងរបួសយ៉ាងធ្ងន់ និងខាតបង៉ទ្រព្យសម្បត្តិជាច្រើនចំពោះការបង្កហិង្សាយ៉ាងឃោឃៅនេះ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

ប្រភព៖ បងមិច ខ័ណ្ឌជ្រោយចង្វារ

ដោយ៖ វិសាល

Facebook Comment

Related Articles