ពូទីន ឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីសម្រាប់អាណត្តិទី៤
លោក ពូទីន ដែលបានកាន់អំណាចអស់រយៈពេលជិត ២ទសវត្សរ៍មកហើយនោះ បានទទួលលទ្ធផលឈ្នះការបោះឆ្នោតធំបំផុត ដោយទទួលបានសំឡេងឆ្នោតគាំទ្រដល់ទៅជាង ៧៦ភាគរយ ប៉ុន្តែ គណបក្សប្រឆាំងបានជំទាស់នឹងលទ្ធផលនេះ។
ក្រុមអ្នកឃ្លាំមើលការបោះឆ្នោត បានរាយការណ៍អំពីការលួចបន្លំសន្លឹកឆ្នោត និងករណីដទៃទៀត ខណៈដែលវិមានគ្រឹមឡាំង បានជំរុញឲ្យអ្នកបោះឆ្នោត ចេញទៅបោះឆ្នោតឲ្យបានខ្ពស់ ដើម្បីផ្ដល់ភាពស្របច្បាប់ដល់អាណត្តិទី៤របស់លោក ពូទីន។
បុរសខ្លាំងរុស្ស៊ីរូបនេះ បានឈរប្រកួតប្រជែងតំណែងប្រធានាធិបតីជាមួយបេក្ខជន ៧រូបផ្សេងទៀត ប៉ុន្តែ គូប្រជែងដ៏ខ្លាំងក្លារបស់លោក គឺលោក Alexei Navalny ត្រូវបានហាមឃាត់មិនឲ្យចូលរួមប្រកួតប្រជែងនោះឡើយ ក្រោមហេតុផលផ្លូវច្បាប់ ហើយលទ្ធផលនៃការបោះឆ្នោតនេះ គ្មានអ្វីគួរឲ្យសង្ស័យទៀតនោះឡើយ៕

គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា