ចិនអាចប្រើប្រាស់កងកម្លាំងរបស់ខ្លួនប្រឆាំងសកម្មភាព សហរដ្ឋអាមេរិក ជុំវិញបញ្ហាកោះតៃវ៉ាន់
ប្រទេសចិនអាចនឹងប្រើប្រាស់កងកម្លាំងរបស់ខ្លួនដើម្បីប្រឆាំងនឹងសហរដ្ឋអាមេរិកដែលបានលូកដៃចូលទៅក្នុងបញ្ហាកោះតៃវ៉ាន់ ជាពិសេសការជំរុញ ឲ្យដែនកោះមួយនេះ ទាមទារឯករាជ្យពេញលេញពីប្រទេសចិន នេះបើយោងតាម ការរាយការណ៍ របស់សារព័ត៌មាន Global Times បង្ហាញឲ្យដឹង។


ស្របគ្នានេះដែរលោក Xu Guangyu ដែលជាអតីតមេបញ្ជាការប្រទេសចិនដែល បានចូលនិវត្តន៍ទៅហើយបាននិយាយថា សកម្មភាពរបស់សហរដ្ឋអាមេរិកគឺ វាពិតជាហួសបន្ទាត់ក្រហម ហើយវាគឺជាការបង្កជម្លោះយ៉ាងជាក់ស្តែង នេះជាអ្វី ដែលអតីតមេបញ្ជាការចិនបានផ្តល់កិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Global Times។



យ៉ាងណាមិញរដ្ឋាភិបាលចិនតែងតែសម្តែងការមិនពេញចិត្តទៅកាន់សហរដ្ឋអាមេរិកដែលតែងតែលូកដៃចូលទៅក្នុងបញ្ហាកោះតៃវ៉ាន់ ហើយអ្វីដែលកាន់តែធ្វើឲ្យ ប្រទេសចិនក្តៅស្លឹកត្រចៀកទៀតនោះគឺសហរដ្ឋអាមេរិកបានចុះកិច្ចព្រមព្រៀង លក់សព្វាវុធរបស់ខ្លួនមកកនា់កោះតៃវ៉ាន់ផងដែរ។



គួរបញ្ជាក់ថាចាប់តាំងពីឆ្នាំ ១៩៤៩ ដែលប្រទេសចិនបានបញ្ចប់សង្គ្រាមស៊ីវិល នៅក្នុងប្រទេស គឺរដ្ឋាភិបាលចិនមិនបានបំបែកកោះតៃវ៉ាន់ជា ប្រទេសឯករាជ្យឡើយ ដោយក្នុងនោះដែនកោះមួយនេះបានប្រើប្រាស់ ច្បាប់តែមួយរបស់ប្រទេសចិន។ ក៏ប៉ុន្តែមួយរយៈពេលចុងក្រោយដែនកោះមួយនេះ បានព្យាយាមទាមទារឯករាជ្យពីប្រទេសចិន ដោយក្នុងនោះតៃវ់ាន់បានយក សហរដ្ឋអាមេរិកជាសម្ព័ន្ធមិត្តជិតស្និតរបស់ខ្លួនផងដែរ៕






ប្រភព៖ Sputnik
https://sputniknews.com/military/201803201062708888-china-military-pressure-us-taiwan/
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា