ពុទ្ធោ! ស្រ្តីដែលស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍យប់មិញ ជាតារាចម្រៀងក្នុងក្រុមតន្ត្រីបរទេសដ៏ល្បី!
គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូកង់បី និង រថយន្ដព្រុស កាលពីរាត្រីយប់មិញ នៅបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវលេខ១៦៣ បណ្ដាលឲ្យរបួសម្នាក់ និង ស្លាប់ស្រ្ដីម្នាក់ បន្សល់ទុកកូនប្រុសកំព្រាអាយុ១៣ គួរឲ្យអនិច្ចាក្រៃលែង។



ស្រ្ដីរងគ្រោះបាត់បង់ជីវិតយ៉ាងអកុសលនេះ ត្រូវបានគេដឹងអត្ដសញ្ញាណថា ឈ្មោះ កាក់ ចាន់ធី អាយុ៣៨ឆ្នាំ ដែលនាងជាតារាចម្រៀងដ៏ល្បីមួយរូប នៅក្នុងក្រុមតន្រ្តី Rock n Roll មានឈ្មោះថា “The Cambodian Space Project”។ ថ្វីត្បិតតែ ប្រជាពលរដ្ឋខ្មែរភាគច្រើនមិនបានស្គាល់នាង ប៉ុន្ដែ អ្នកនាង កាក់ ចាន់ធី និង ក្រុមតន្ដ្រីរបស់នាង មានកេរ្ដិ៍ឈ្មោះល្បីណាស់ ក្នុងចំណោមជនបរទេស ភ្ញៀវអន្ដរជាតិ ហើយក្រុមតន្រ្តីរបស់អ្នកនាង ត្រូវបានអញ្ជើញទៅសម្ដែងនៅបរទេសជាញឹកញាប់ថែមទៀតផង។




ក្រោយពីលេចលឺដំណឹងដ៏ក្ដុកក្ដួលនេះ គេឃើញមានប្រិយមិត្តបរទេសជាច្រើន និង ប្រិយមិត្តកម្ពុជា បង្ហាញពីការរន្ធត់ចិត្ត សោកស្ដាយ ដែលបាត់បង់តារាចម្រៀងដ៏ឆ្នើមម្នាក់នេះ។ អ្វីដែលកាន់តែគួរឲ្យអាណិត អ្នកនាង កាក់ ចាន់ធី មានជីវិតតស៊ូដ៏កំសត់ ហើយជាមេគ្រួសារ ចិញ្ចឹមកូនប្រុសអាយុ១៣ឆ្នាំ និង ប្អូនៗទៀត។ ពេលនេះ អត់ពីអ្នកនាងទៅ កូនប្រុសត្រូវកំព្រាម្នាក់ឯងតែម្ដង ពិតជាគួរឲ្យអណោចអធមណាស់។






ប្រភពរូបភាពគ្រោះថ្នាក់ចរាចរណ៍៖ TVFB
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា